ទ័ពអាកាស​អ៊ីស្រាអែល​​ទើបបញ្ជូនយន្តហោះ​ចម្បាំង ​ថ្លៃជាងគេលើលោក​០២គ្រឿងទៀត​ចូលឃ្លាំង ធ្វើឱ្យចំនួន​​សរុបកើន​ដល់​ ១៤គ្រឿង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទ័ពអាកាស​អ៊ីស្រាអែល​​ទើបបញ្ជូនយន្តហោះ​ចម្បាំង ​ថ្លៃជាងគេលើលោក​០២គ្រឿងទៀត​ចូលឃ្លាំង ធ្វើឱ្យចំនួន​​សរុបកើន​ដល់​ ១៤គ្រឿង!

27/11/2018
(តែលអាវីល)៖ កងកម្លាំងទ័ព​អាកាសអ៉ីស្រាអែល (IAF) បានទទួល​យន្ដហោះចម្បាំងបំបាំង​កាយ F-35 ថ្លៃជាងគេ​នៅលើ ពិភពលោក ០២គ្រឿង​បន្ថែមទៀតពីសហរដ្ឋអាមេរិក កាលពីចុង​សប្ដាហ៍កន្លងទៅ ដែលធ្វើឱ្យ IAF មានយន្ដហោះ​ចម្បាំង​ទំនើបប្រភេទនេះកើនដល់ ១៤គ្រឿង។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
កងកម្លាំងទ័ព​អាកាសអ៉ីស្រាអែល ទទួលបាន​យន្ដហោះ F-35 ពីរគ្រឿងជាលើក​ដំបូងកាលពីខែធ្នូ ឆ្នាំ២០១៦។ មួយវិញ​ទៀត​អ៉ីស្រាអែល​ក៏ជាប្រទេសតែមួយគត់ នៅក្នុងតំបន់មជ្ឈិមបូព៌ា​ផងដែរ ដែលធ្វើប្រតិបត្តិការ​យន្ដហោះចម្បាំង F-35 ហើយ​គ្រោងដាក់ ឱ្យប្រើប្រាស់ចម្បាំង​អាមេរិកមួយនេះ​ ជាផ្លូវការក្នុង​ពេល​ឆាប់ៗ។
គួរបញ្ជាក់ថ៖ អ៉ីស្រាអែលបាន​ប្រើប្រាស់យន្ដហោះ​ចម្បាំង F-35 នៅក្នុងប្រតិបត្តិការ​វាយប្រហារតាមផ្លូវអាកាស​ ជាលើកដំបូង​នៅប្រទេស​ស៉ីរី កាលពីខែឧសភា កន្លងទៅ។ F-35 គឺជាយន្ដហោះ​ចម្បាំង​ថ្លៃជាងគេបំផុត​នៅលើ​ពិភពលោក​ដោយវាមាន​តម្លៃមួយគ្រឿងលើសពី ១០០លានដុល្លារ​អាមេរិក។ យន្ដហោះ​ចម្បាំង F-35 គឺជាផលិតផល​របស់​ក្រុមហ៊ុនផលិត​​សព្វាវុធអាមេរិក Lockheed Martin ហើយវា​មានបី​ប្រភេទទៀតគឺ F-35A, F-35B និង F-35C។ សម្រាប់តម្លៃ​វិញគឺខុសគ្នាតិចតួច​ប៉ុណ្ណោះ ទៅតាមការ​បំពាក់ចំណុច​ពិសេសៗ​រៀងៗខ្លួន ទៅលើប្រភេទ​យន្តហោះចម្បាំង​និមួយៗ៕