សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ប្រជុំដោះស្រាយបញ្ហាណែនចង្អៀតនៅក្នុងពន្ធនាគារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ប្រជុំដោះស្រាយបញ្ហាណែនចង្អៀតនៅក្នុងពន្ធនាគារ

27/11/2018
(ភ្នំពេញ)៖ តាមរយៈចំណារមួយ នាថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឯកភាពតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំកិច្ចប្រជុំដោះស្រាយចំពោះបញ្ហាតឹងណែងចង្អៀត នៅក្នុងពន្ធនាគារ បន្ទាប់ពីចំនួនទណ្ឌិតនៅទូទាំងប្រទេសមានកំណើនកាន់តែច្រើនឡើង។
បើតាមសំណើរបស់ សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅបានឱ្យដឹងថា មកទល់ពេលនេះ ស្ថានភាពពន្ធនាគារ មានភាពចង្អៀតណែនស្ទើរគ្រប់ពន្ធនាគារទូទាំងប្រទេស ជាក់ស្តែងគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ជនជាប់ឃុំមានចំនួនសរុប៣១០០៨នាក់ ដែលក្នុងនោះជនជាប់ឃុំដែលស្ថិតនៅក្នុងនីតិវិធីតុលាការ មានរហូតដល់២២.២៩៥នាក់ ស្មើនឹង៧១,៩% ហើយលើសពីនេះ ជនជាប់ឃុំមួយចំនួន ពុំទាន់មានសាលក្រម ឬសាលដីកាស្ថាពរទេ ទោះបីតុលាការបានជំនុំជម្រះចប់សព្វគ្រប់ហើយក្តី។

សំណើសម្តេចក្រឡាហោម ស ខេង រាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន ទៀតថា បញ្ហាទាំងនេះ បានធ្វើឱ្យមានការប្រឈមខ្លាំងក្នុងការគ្រប់គ្រង ការអនុវត្តទោស ក៏ដូចជា ការអ​នុវត្តនីតិវិធីបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតឱ្យស្របតាមច្បាប់កំណត់ផងដែរ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា «ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក៏ដូចជារក្សាបាននូសន្តិសុខ សុវត្ថិភាព សុខុមាលភាពជនជាប់ឃុំ ពិសេសដើម្បីអនុវត្តស្របតាមបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ខ្ញុំសូមគោរពស្នើសុំគោលការណ៍ សម្តេចតេជោនាយករដ្ឋមន្រ្តី មេត្តាអនុញ្ញាតឱ្យខ្ញុំដឹកនាំកិច្ចប្រជុំអន្តរក្រសួងមួយពេល ដេលមានសមាសភាពចូលរួម ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ប្រធានសាលាដំបូងរាជធានី ខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងរាជធានី ខេត្ត សំដៅពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយសមស្រប ក្នុងការជំរុញឱ្យសាលាក្តីគ្រប់ជាន់ថ្នាក់ ពន្លឿននីតិវិធីដោះស្រាយសំណុំរឿងព្រហ្មទណ្ឌឱ្យឈានដល់ការជំនុំជម្រះឱ្យបានឆាប់រហ័ស»


ប្រភព៖ Fresh News