ខេត្តតាកែវ៖ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន១០៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។
សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឧត្តមសេនីយ៍ឯក អុី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន។
បានធ្វើការបង្រ្កាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអុីនធើណែតចំនួន០៤ទីតាំងផ្សេងគ្នា ទីតាំងទី១ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន ៦៣នាក់ ស្រី០៧នាក់ទីតាំងទី២ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន ១២នាក់ប្រុស។
ទីតាំងទី៣ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន ៧០នាក់ ស្រី២៤នាក់ទីតាំងទី៤ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនចំនួន ៩០នាក់ ស្រី០៥នាក់។
សូមបញ្ជាក់ថា ជនជាតិចិនដែលត្រូវបានឃាត់ខ្លួន សរុបទាំង០៤ទីតាំង ចំនួន ២៣៥នាក់ ស្រី ៣៦នាក់។ រីឯសម្ភារៈដែលដកហូតនឹងមានលម្អិតពេលក្រោយ៕ (អត្ថបទដោយ ទេព វណ្ណះ)