ប្រមុខនុយក្លេអ៊ែរអ៉ីរ៉ង់៖ ផលវិបាកដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននឹងផ្ទុះឡើង បើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ឺរ៉ង់ត្រូវបំផ្លាញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រមុខនុយក្លេអ៊ែរអ៉ីរ៉ង់៖ ផលវិបាកដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននឹងផ្ទុះឡើង បើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ឺរ៉ង់ត្រូវបំផ្លាញ

27/11/2018
(ព្រុចសែល)៖ ប្រមុខនុយក្លេអ៊ែរអ៉ីរ៉ង់ លោក Ali Akbar Salehi បានព្រមាននៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុបអាចនឹងត្រូវជួប ផលវិបាកដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន បើបណ្ដោយឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ឺរ៉ង់ឆ្នាំ២០១៥ ត្រូវបានបំផ្លាញដោយសារតែ សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Salehi ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកនៅថ្ងៃចន្ទ នេះ។ ថ្លែងនាឱកាសនោះ ប្រមុខអង្គការថាមពលនុយក្លេអ៊ែរអ៉ីរ៉ង់រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖«បើសិនជាកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ឺរ៉ង់ឆ្នាំ២០១៥ ត្រូវបានបំផ្លាញ...នោះផលវិបាកធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននឹងកើតឡើង ហើយស្ថានភាពនឹងកាន់តែ អាក្រក់ឡើងជាងពេលបច្ចុប្បន្នទៅទៀត»។ លោក Salehi បន្ថែមថា បើទោះជាសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង
នុយក្លេអ៊ែរអ៉ីរ៉ង់ ព្រមទាំងដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ឡើងវិញក៏ដោយ តែសហភាពអឺរ៉ុបគួរតែជួយសង្រ្គោះ កិច្ចព្រមព្រៀងមួយនេះ។

គួរជម្រាបថា៖ ប្រទេសជាហត្ថលេខី ដូចជាអង់គ្លេស រុស្ស៉ី បារាំង អាល្លឺម៉ង់ និងចិន ធ្លាប់បានបង្ហាញក្ដីសង្ឃឹមថាពួកគេអាចនឹង បញ្ចុះបញ្ចូលឱ្យអ៉ីរ៉ង់នៅតែគោរពតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ឺរ៉ង់ បើទោះជាសហរដ្ឋអាមេរិក ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ៕