លោក Netanyahu ក្ដៅស្លឹកត្រចៀក ក្រោយអ៉ីរ៉ង់ហៅអ៉ីស្រាអែលថាជា«ដុំសាច់មហារីក»ក្នុងតំបន់មជ្ឈិមបូព៌ា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក Netanyahu ក្ដៅស្លឹកត្រចៀក ក្រោយអ៉ីរ៉ង់ហៅអ៉ីស្រាអែលថាជា«ដុំសាច់មហារីក»ក្នុងតំបន់មជ្ឈិមបូព៌ា

25/11/2018
(អ៉ីស្រាអែល)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានសម្បែងការខឹងសម្បារ និងថ្កោលទោសយ៉ាង ខ្លាំងលើប្រធានាធិបតីអ៉ីរ៉ង់ លោក Hassan Rouhani សម្រាប់ការហៅអ៉ីស្រាអែលថាជា«ដុំសាច់មហារីក» មួយនៅក្នុងតំបន់ មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ប្រតិកម្មខ្លាំងៗរបស់លោក Netanyahu កើតមានឡើង បន្ទាប់ពីលោក Rouhani កាលពីថ្ងៃសៅរ៍ បានអំពាវឱ្យបណ្ដាប្រទេស មូស្លីមទាំងអស់នៅលើពិភពលោករួបរួមគ្នាប្រឆាំងនឹងអ៉ីស្រាអែល ដែលលោកផ្ទាល់ចាត់ទុកថាជា«ដុំសាច់មហារីក»មួយគួរតែ ត្រូវកាត់ចោលពីតំបន់មជ្ឈិមបូព៌ា។ លោក Netanyahu បានលើកឡើងតាមរយៈសម្រង់សម្ដីរបស់សារព័ត៌មាន Jerusalem Post ដូច្នេះថា៖ «អ៉ីស្រាអែលដឹងយ៉ាងច្បាស់ពីរបៀបការពារខ្លួនឯងពីរបបឃោរឃៅដូចជាអ៉ីរ៉ង់...ហើយម្យ៉ាងវិញទៀត ការចង់ បំផ្លាញអ៉ីស្រាអែលរបស់ (លោក) Rouhani បានបង្ហាញកាន់តែច្បាស់ថា ប្រទេសទាំងអស់នៅលើពិភពលោកត្រូវតែ ដាក់ទណ្ឌកម្មប្រឆាំងនឹងរបបភេរវករអ៉ីរ៉ង់ ដែលកំពុងគំរាមកំហែងដល់ពិភពលោកទាំងមូល»

គួរបញ្ជាក់ថា៖ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃសៅរ៍ លោក Hassan Rouhani ក៏បានអំពាវនាវផងដែរឱ្យ អារ៉ាប៊ីសាអូឌីត រួមដៃគ្នាជាមួយទីក្រុងតេហេរ៉ង់ ដើម្បីប្រឆាំងនឹងអ៉ីស្រាអែល ហើយថាអ៉ីរ៉ង់ចាត់ទុកអារ៉ាប៊ីសាអូឌីតដូចជាបង ប្អូន៕