ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត៖ CIA ធ្លាប់កុហកថាអ៉ីរ៉ាក់មានអាវុធនុយក្លេអ៊ែរ, ដូច្នេះការសន្និដ្ឋានលើការស្លាប់របស់លោក Khashoggi មិនគួរឱ្យទុកចិត្តទាល់តែសោះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត៖ CIA ធ្លាប់កុហកថាអ៉ីរ៉ាក់មានអាវុធនុយក្លេអ៊ែរ, ដូច្នេះការសន្និដ្ឋានលើការស្លាប់របស់លោក Khashoggi មិនគួរឱ្យទុកចិត្តទាល់តែសោះ

25/11/2018
(រីយ៉ាដ)៖ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Turki al-Faisal បានមានបន្ទូលថាការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់ អាមេរិក CIA ថាព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman គឺជាអ្នកបញ្ជាឱ្យគេសម្លាប់អ្នកកាសែត លោក Jamal Khashoggi កាលពីខែតុលា ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល គឺជារឿងមិនពិត និងមិនអាចទុកចិត្តបានទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) ក្នុងទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាត អារ៉ាប់រួម ព្រះអង្គម្ចាស់ al-Faisal បានមានបន្ទូលដូច្នេះថា៖« ការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA ថាព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman គឺជាអ្នកបញ្ជាឱ្យគេសម្លាប់អ្នកកាសែត លោក Jamal Khashoggi គឺជារឿងមិនពិត និងមិនអាចទុកចិត្តបានទាល់តែសោះ...ពីព្រោះមុនសហរដ្ឋអាមេរិកឈ្លានពានអ៉ីរ៉ាក់ កាលពីឆ្នាំ២០០៣ ទីភ្នាក់ងារអាមេរិកមួយនេះក៏ធ្លាប់បានសន្និដ្ឋានដែរថាអ៉ីរ៉ាក់របស់សាដំាហូសេន មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែនៅទីបំផុតទើបគេដឹង ថាការសន្និដ្ឋាននេះគឺជាការកុហក»
សូមជម្រាបថា៖ ព្រះអង្គម្ចាស់ Turki al-Faisal គឺជាអតីតប្រធានទីភ្នាក់ងារស៉ើបការណ៍សំងាត់អារ៉ាប៊ីសាអូឌីត និងធ្លាប់ជាអគ្គរដ្ឋ ទូតអារ៉ាប៊ីសាអូឌីតប្រចាំសហរដ្ឋអាមេរិក៕