យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៥ ខែវិច្ឆិកា៖ រកឃើញយានយន្ដល្មើសច្បាប់ ៥១៣គ្រឿង និងផាកពិន័យ ២១៧គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៥ ខែវិច្ឆិកា៖ រកឃើញយានយន្ដល្មើសច្បាប់ ៥១៣គ្រឿង និងផាកពិន័យ ២១៧គ្រឿង

25/11/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៩១៨គ្រឿង
  • រកឃើញល្មើសច្បាប់ ៥១៣គ្រឿង (ម៉ូតូ៦០%)
  • អប់រំ ២៩៦គ្រឿង និងផាកពិន័យ ២១៧គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ
  • ត្រួតពិនិត្យរួមបានចំនួន ១,០៣៤គ្រឿង
  • អប់រំ ១៤០គ្រឿង និងផាកពិន័យ ១៨៤គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០៨,៩៥៨គ្រឿង
  • រកឃើញយានយន្តល្មើស ២១,៦៥៦គ្រឿង (ម៉ូតូ៨០%)
  • អប់រំ ៥,៩៣០គ្រឿង និងផាកពិន័យ ១៥,៧២៦គ្រឿង៕


ប្រភព៖ Fresh News