បំផ្ទុះគ្រាប់បែក​ដ៏កក្រើក​ផ្ទួនៗនៅប៉ាគីស្ថាន «ផ្តាច់ជីវិត​​មនុស្ស២២នាក់ និង​របួសជាង​៣០នាក់» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បំផ្ទុះគ្រាប់បែក​ដ៏កក្រើក​ផ្ទួនៗនៅប៉ាគីស្ថាន «ផ្តាច់ជីវិត​​មនុស្ស២២នាក់ និង​របួសជាង​៣០នាក់»

23/11/2018
(អ៊ីស្លាម៉ាបាដ)៖ មនុស្សយ៉ាងហោចណាស់ ២៣នាក់ស្លាប់ និង ៣១នាក់ផ្សេងទៀត​រងរបួស​បន្ទាប់ពីមានករណីផ្ទុះយ៉ាង​កក្រើកផ្ទួនៗ នៅតំបន់ពីដាច់ដោយឡែកពីគ្នា គឺទីក្រុងការ៉ាជី និងតំបន់ជនជាតិភាគតិច Orakzai នៃភាគពាយ័ព្យ​ប្រទេស​អាហ្វហ្គានីស្ថាន​នៅពេលមុន​នេះ​បន្តិច។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមមន្ត្រីប៉ាគីស្ថាន ការវាយប្រហារ​ដោយបំផ្ទុះគ្រាប់បែកយ៉ាងកក្រើកទី ១ គឺបានកើត​មានឡើងនៅតំបន់​ក្បែរព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ដែលជាតំបន់ភ្នំទី ៧ នៃជនជាតិភាគ​តិចរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។ បន្ទាប់ពីកើតមាន​ការផ្ទុះភ្លាមៗ ក្រុមសង្គ្រោះបាន​ទៅដល់កន្លែងកើតហេតុ និងបញ្ជូនមនុស្សរងរបួស​ទៅកាន់មន្ទីរពេទ្យដែល​សិ្ថតនៅក្បែរនោះ។
គួរបញ្ជាក់ថា៖ ពុំមានក្រុមណាមួយ​​ចេញមុខអះអាងថា ជាអ្នកស្ថិត​នៅពីក្រោយការ​​វាយប្រហារ​ខាងលើនេះ​​នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់​​នឹងអាចកើនឡើងបន្ថែមទៀត ដោយ​សារតែ​អ្នករងរបួស​មួយចំនួន​មានសភាព​ធ្ងន់ធ្ងរខ្លាំង។ ដោយឡែកនៅថ្ងៃសុក្រដដែលនេះ ក៏មានករណី​បំផ្ទុះទី ២ ទៀតផងដែរ នៅម្តុំដងវិថីដែលមានសុទ្ធសឹងតែ​បេសកកម្មការទូត ក្នុងទីក្រុង​ការ៉ាជី បាន​បណ្តាលឲ្យមនុស្ស ០៥នាក់ស្លាប់ និងម្នាក់រងរបួស៕