ក្រសួងអប់រំប្រកាសពីអាហារូបករណ៍ម្ចាស់ក្សត្រីយ៍ថៃ ​​​សម្រាប់ថ្នាក់​បណ្ឌិត បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​បរិញ្ញាបត្រ ​ឆ្នាំ​សិក្សា​២០១៩ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងអប់រំប្រកាសពីអាហារូបករណ៍ម្ចាស់ក្សត្រីយ៍ថៃ ​​​សម្រាប់ថ្នាក់​បណ្ឌិត បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​បរិញ្ញាបត្រ ​ឆ្នាំ​សិក្សា​២០១៩

21/11/2018
(ភ្នំពេញ)៖ Facebook ផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានផ្សព្វផ្សាយអំពីអាហារូបករណ៍ថ្នាក់​បណ្ឌិត បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​បរិញ្ញាបត្រ ទៅ​សិក្សា​នៅ​ព្រះរាជាណាចក្រថៃ សម្រាប់ឆ្នាំសិក្សា​២០១៩។
បើតាមក្រសួងអប់រំ អាហាររូបករណ៍នេះ ស្ថិតក្រោម​គម្រោង​ព្រះ​រាជឧបត្ថម្ភ​ របស់​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​មហា​ចក្រី សិរិនថន បាន​ផ្ដល់​អាហារូបករណ៍​ ២៥៧​កន្លែង​ដល់​សិស្ស គ្រូ​ នៅ​វិទ្យាល័យ​កំពង់​ឈើទាល សិស្ស​ខេត្ត​រតនគិរី មណ្ឌល​គិរី និស្សិត​កំពុង​សិក្សា​នៅ​ប្រទេស​ថៃ និង​បេក្ខជន​ទូទៅ ​ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ប្រមាណ៣៤ នៅ​ប្រទេស​ថៃ។

កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ នៅថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦៖០០​រសៀល។ សម្រាប់​ព័ត៌​មាន​បន្ថែម និង​ដាក់​ពាក្យ សូមទាក់ទងទៅការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​ អគារ​លេខ​២៣ ផ្លូវ​៣៦០ សង្កាត់​បឹងកេងកងទី​១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ខាង​កើត​ស្ថានីយ៍​ទូរទស្សន៍​អប្សរា ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ៕