ប្រតិបត្តិការកម្ទេច ISIS នៅស៊ីរី៖ ក្រសួង​ការពារជាតិ​អាមេរិកអះអាងថា គ្មាន​ការបាត់បង់​ជីវិត​ជនស៊ីវិល​ទេ ប៉ុន្តែ​អាជ្ញាធរស៊ីរី​តបវិញថា មនុស្ស​ជាង ៤០នាក់​ស្លាប់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រតិបត្តិការកម្ទេច ISIS នៅស៊ីរី៖ ក្រសួង​ការពារជាតិ​អាមេរិកអះអាងថា គ្មាន​ការបាត់បង់​ជីវិត​ជនស៊ីវិល​ទេ ប៉ុន្តែ​អាជ្ញាធរស៊ីរី​តបវិញថា មនុស្ស​ជាង ៤០នាក់​ស្លាប់!

21/11/2018
(វ៉ាស៊ីនតោន)៖ ប្រតិបត្តិការប្រយុទ្ធប្រឆាំង​ក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុង​ប្រទេស​ស៊ីរី​ដឹកនាំ​ដោយសហរដ្ឋអាមេរិក ត្រូវបាន​ប្រព្រឹត្តទៅចំនួន ១៩លើក ក្នុងរយៈពេល​ពីរថ្ងៃគឺថ្ងៃទី១៦ និងទី១៧ ខែវិច្ឆិកា​កន្លងទៅថ្មីៗនេះ និងបានផ្តាច់ជីវិតជនស៊ីវិលសរុប​ជាង ៤០នាក់។ នេះបើ​តាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នាព្រឹក​ថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក Rob Manning បានបញ្ជាក់​​ចំពោះមុខក្រុម​អ្នកសារព័ត៌មាន​នៅថ្ងៃអង្គារសប្តាហ៍​នេះថា «ប្រតិបត្តិការយោធា​នៃក្រុមចំរុះអន្តរជាតិ​​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ត្រូវបានធ្វើឡើង​ចំនួន ១៩លើក នៅក្នុងតំបន់ Hajin នៃខេត្ត Deir ez-Zor ទឹកដីស៊ីរី ចាប់តាំងពីវេលា​ម៉ោង ១១៖០០យប់ថ្ងៃទី១៦ ខែវិច្ឆិកា រហូតដល់​ម៉ោង ៤៖៣០នាទីល្ងាច​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨...»
គួរបញ្ជាក់ថា៖ នៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុម​ ISIS នៅក្នុងទឹកស៊ីរីលើកនេះ ក្រសួងការពារជាតិ​អាមេរិកបានអះអាងថា មិនបានបណ្តាល​ឲ្យជនស៊ីវិល​ណាម្នាក់​បាត់បង់ជីវិត ឬរងរបួសនោះ​ឡើយ ប៉ុន្តែសារព័ត៌មាន​រដ្ឋស៊ីរី Sana បានចេញផ្សាយ​កាលពីចុងសប្តាហ៍​មុននេះ​ថា ជនស្លូតត្រង់​ជាង ៤០នាក់ ត្រូវបានសម្លាប់​​ដោយសារតែការ​ទម្លាប់គ្រាប់បែក ពីសំណាក់​ក្រុមចំរុះដឹកនាំដោយអាមេរិក៕