Honda នឹងប្រើទម្រង់ចំឡែកមកពីអឺរ៉ុបដើម្បីយកឈ្មះឡាវ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Honda នឹងប្រើទម្រង់ចំឡែកមកពីអឺរ៉ុបដើម្បីយកឈ្មះឡាវ

20/11/2018
ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​បើក​ទ្វា​ផ្ទះ​​ទទួល​ក្រុម​ឡាវ​នា​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ A នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ។


គោព្រៃ កម្ពុជា​ និងព្រះច័ន្ទ ​ឡាវ សុទ្ធតែ​មិន​​ទាន់​ស្គាល់​ជាតិ​ឈ្នះ​ដូច​គ្នា​ក្នុង​ការ​ប្រកួត​​សន្សំ​ពិន្ទុ​ក្នុង​ពូល​កន្លង​មក​។ ​សម្រាប់ Honda វិញ​ក៏​មិន​ទាន់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​សប្បាយ​ចិត្ត​ម្ដង​ដែរ តាំង​ពី​ចូល​ខ្លួន​មក​ដឹក​នាំ ពោល​គឺ ៥ ប្រកួត​ចាញ់ ៤ និង​ស្មើ​១​ប្រកួត។ យ៉ាង​ណា​ឡាវ​ក៏​មិន​មែន​ជា​ក្រុម​ខ្លាំង​​ពេក រហូត​កម្ពុជា​មិន​អាច​ឈ្នះ​បាន​ដែរ អាច​ថា​​ជំនួប​នេះ​ជា​ឱកាស​សម្រាប់ Honda សាង​ស្នាដៃ​ជូន​អ្នក​គាំទ្រ​កម្ពុជា​ហើយ។


ល្ងាច​នេះ​គោ​ព្រៃ ដាច់​ខាត​ត្រូវ​តែ​ប្រឹងប្រែង ដើម្បី​បន្ត​ដង្ហើម​អាច​មាន​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត​ក្នុង​លក្ខខ័ណ្ឌ មីយ៉ាន់ម៉ា ឈ្នះ​វៀតណាម​ និង​ឈ្នះ ម៉ាឡេស៊ី ស្រប​ពេល​ដែល​កម្ពុជា​ត្រូវ​ការ​ឈ្នះ​វៀតណាម​ផង​ដែរ។ ទម្រង់​លេង​ដែល​​កម្ពុជា​អាច​ប្រើ​ល្ងាច​នេះ​អាច​ ៤-៣-៣ ​មាន​៖ ​អ្នក​ចាំ​ទី​ អ៊ុំ វិចិត្រ​ ខ្សែ​ការពារ ឆេង ម៉េង, សឿយ វិសាល, ហុង ផេង, សារ៉េត គ្រីយ៉ា, ខ្សែ​បម្រើ​ ប្រាក់​ ធីវ៉ា, សុះ ស៊ូហាណា, គួច សុកុម្ភៈ ខ្សែ​ប្រយុទ្ធ រ៉ឹង ប៊ុនហៀង, ចាន់ វឌ្ឍនាកា និង​កែវ សុខផេង៕