ល្ងាចនេះកម្ពុជាប៉ះឡាវហើយ ហើយនូវមានរឿងពិសេសពី Smart ថែមទៀត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ល្ងាចនេះកម្ពុជាប៉ះឡាវហើយ ហើយនូវមានរឿងពិសេសពី Smart ថែមទៀត

20/11/2018
អ្នក​ណា​ខ្លះ​មាន​សំបុត្រ​ចូល​មើល ការប្រកួតបាល់ទាត់​ពានរង្វាន់អាស៊ានឆ្នាំ 2018 រវាង កម្ពុជា VS ឡាវ នឹង​ចាប់​ផ្ដើម​នៅ​ល្ងាច​នេះ? បើ​បាន​ទៅ កុំ​ភ្លេច​ឆៀង​ចូល​លេង​ហ្គេម​សប្បាយៗ​នៅ Smart Booth ផង ព្រោះ​មាន​រង្វាន់​ច្រើន​ណាស់​កំពុង​រង់​ចាំ។


មុន​ការប្រកួត​បាល់ទាត់​ពានរង្វាន់​អាស៊ាន​ឆ្នាំ 2018 (AFF Suzuki Cup 2018) ពោល​គឺ​ចាប់​ពី​ម៉ោង ២ រសៀល​តទៅ អ្នក​គាំទ្រ​វិស័យ​កីឡា​ទាំង​អស់​អាច​ចូល​រួម​សកម្មភាព​កម្សាន្ត​នៅ Smart Booth ដូចជា  ជណ្ដើរ​រអិល ទាត់​បាល់​បណ្ដួល​ដប និង​ហ្គេម​ជា​ច្រើន​ប្រភេទ​​ផ្សេង​ទៀត​។ ការ​លេង​ល្បែង​ទាំង​នេះ មិនត្រឹម​តែ​​ផ្ដល់​ភាព​សប្បាយ​រីករាយ និង​សុខភាព​ល្អ​ទេ ក្រុមហ៊ុន​ថែម​ទាំង​​មានរង្វាន់​ជា​ច្រើន​ទៀត​ដូចជា ​បណ្តោង​សោ មួក អាវ​យឺត និង​ប៊ិច​យ៉ាង​ស្រស់​ស្អាត។


ចាំ​អី​ទៀត? ទៅ​កម្ដៅ​សាច់​ដុំ​មុន​មើល​ការ​ប្រកួត​ទាំង​អស់​គ្នា! ហើយកុំភ្លេចជួយស្រែកហូរ លើកទឹកចិត្តក្រុមជម្រើសជាតិយើងផង។ ជាពិសេសIdol របស់បងប្អូនគ្រប់គ្នារ។