លោក ដូណាល់ ត្រាំ ទទួលខ្សែអាត់សំឡេងនៃការសម្លាប់អ្នកកាសែត Khashoggi ហើយ ប៉ុន្តែលោកមិនស្តាប់វាដោយផ្ទាល់ឡើយ...
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកបានទទួលព័ត៌មានពីខ្សែអាត់សំឡេងពាក់ព័ន្ធ នឹងអំពើឃាតកម្មលើអ្នកកាសែតលោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ហើយ ប៉ុន្តែទន្ទឹមគ្នាលោកក៏បានអះអាងដែរថា នឹងមិនស្ដាប់ខ្សែអាត់សំឡេងនេះដោយខ្លួនឯងឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)។ ថ្លែងនាឱកាសនោះលោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជាខ្សែអាត់សំឡេងដ៏គួរឱ្យឈឺចាប់ និងរន្ធត់បំផុត... ហើយខ្ញុំដឹងថា មានអ្វីបានកើតឡើងនៅក្នុងខែ្សអាត់សំឡេងនេះ ដោយមិនចាំបាច់ស្ដាប់វាដោយផ្ទាល់។ វាគឺជាខ្សែអាត់សំឡេងដ៏ហិង្សា ឃោរឃៅ និងរន្ធត់ក្រៃលែង»។
គួរបញ្ជាក់ថា៖ លោក Jamal Khashoggi ត្រូវបានគេជឿជាក់ថា ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំ ទីក្រុងអ៉ីស្ដង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ។ ចំណែកឯ ទីភ្នាក់ងារស៉ើបការណ៍សំងាត់អាមេរិក CIA ក៏ត្រូវបានគេរាយការណ៍ផងដែរថា បានធ្វើការសន្និដ្ឋានថា ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉េដ ប៊ិន សាល់ម៉ាន់ (Mohammed bin Salman) គឺជាអ្នកបញ្ជាឱ្យគេសម្លាប់លោក Khashoggi។
តែទោះជាយ៉ាងណាក៏ដោយលោក ដូណាល់ ត្រាំ បានច្រានចោលសេចក្តីរាយការណ៍នេះ ហើយអារ៉ាប៊ីសាអូឌីតក៏នៅតែបញ្ជាក់ដដែលថា ព្រះអង្គម្ចាស់រាជទាយាទ មិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះឡើយ៕
ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)។ ថ្លែងនាឱកាសនោះលោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជាខ្សែអាត់សំឡេងដ៏គួរឱ្យឈឺចាប់ និងរន្ធត់បំផុត... ហើយខ្ញុំដឹងថា មានអ្វីបានកើតឡើងនៅក្នុងខែ្សអាត់សំឡេងនេះ ដោយមិនចាំបាច់ស្ដាប់វាដោយផ្ទាល់។ វាគឺជាខ្សែអាត់សំឡេងដ៏ហិង្សា ឃោរឃៅ និងរន្ធត់ក្រៃលែង»។
គួរបញ្ជាក់ថា៖ លោក Jamal Khashoggi ត្រូវបានគេជឿជាក់ថា ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំ ទីក្រុងអ៉ីស្ដង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ។ ចំណែកឯ ទីភ្នាក់ងារស៉ើបការណ៍សំងាត់អាមេរិក CIA ក៏ត្រូវបានគេរាយការណ៍ផងដែរថា បានធ្វើការសន្និដ្ឋានថា ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉េដ ប៊ិន សាល់ម៉ាន់ (Mohammed bin Salman) គឺជាអ្នកបញ្ជាឱ្យគេសម្លាប់លោក Khashoggi។
តែទោះជាយ៉ាងណាក៏ដោយលោក ដូណាល់ ត្រាំ បានច្រានចោលសេចក្តីរាយការណ៍នេះ ហើយអារ៉ាប៊ីសាអូឌីតក៏នៅតែបញ្ជាក់ដដែលថា ព្រះអង្គម្ចាស់រាជទាយាទ មិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះឡើយ៕
លោក ដូណាល់ ត្រាំ ទទួលខ្សែអាត់សំឡេងនៃការសម្លាប់អ្នកកាសែត Khashoggi ហើយ ប៉ុន្តែលោកមិនស្តាប់វាដោយផ្ទាល់ឡើយ...
Reviewed by Laiheang VOBFM
on
11/18/2018
Rating:
