ប្រទេសឥណ្ឌា និងរុស្ស៊ីចាប់ផ្តើមធ្វើ​សមយុទ្ធយោធា​រួមគ្នា​នៅក្នុងរដ្ឋ Uttar Pradesh - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រទេសឥណ្ឌា និងរុស្ស៊ីចាប់ផ្តើមធ្វើ​សមយុទ្ធយោធា​រួមគ្នា​នៅក្នុងរដ្ឋ Uttar Pradesh

19/11/2018
(ញូដេលី)៖ កងទ័ពឥណ្ឌា​កំពុងចាប់ផ្ដើមធ្វើសមយុទ្ធ​យោធាមួយ​ នៅថ្ងៃចន្ទ​សប្ដាហ៍នេះ ជាមួយកងទ័ពរុស្ស៊ី ខណៈរថពាសដែកយោធា​ត្រូវបានផ្គត់ផ្គង់ដោយ​ភាគីឥណ្ឌាជាស្រេច។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
សមយុទ្ធ​យោធា Indra-2018 នឹងត្រូវធ្វើឡើងនៅក្នុង​ប្រទេសឥណ្ឌា​ ចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ដោយមាន​ការចូលរួមពី​កងទ័ពរុស្ស៊ី និងឥណ្ឌា ៥០០នាក់។ ជាមួយគ្នានោះដែរ បើតាមទីក្រុងម៉ូស្គូ​យន្ដហោះយោធារុស្ស៊ី Il-76 បានទៅដល់​មូលដ្ឋានទ័ពអាកាស​ឥណ្ឌា ក្វាឡាយអឺ (Gwalior) ហើយកងទ័ព​រុស្ស៊ីនឹង​ត្រូវដំណើរទៅ​កាន់មូលដ្ឋាន បាប៊ីន (Babin) នៃរដ្ឋ យូតតារប្រាដែស (Uttar Pradesh) ភាគពាយ័ព្យ​ប្រទេសឥណ្ឌា ជាទីដែលកងទ័ព​ប្រទេសទាំងពីរត្រូវធ្វើសមយុទ្ធយោធា​រួមគ្នា។
គួរបញ្ជាក់ថា៖ ក្រោមក្របខណ្ឌ​នៃសមយុទ្ធយោធា Indra-2018 រុស្ស៊ី និងឥណ្ឌា នឹងត្រូវធ្វើការងាររួមគ្នា​ក្នុងប្រតិបត្តិការរក្សា​សន្តិភាព និងប្រយុទ្ធនឹងភេរវកម្ម​ជាដើម។ ចំណែកឯ​កាលពីឆ្នាំ២០១៧ សមយុទ្ធយោធា​នេះ​ក៏ធ្លាប់ត្រូវបានធ្វើ​ឡើងនៅក្នុង ប្រទេស​រុស្ស៊ីផងដែរ៕