ខំប្រឹងដឹកឈើពេករហូតក្រឡាប់ឡានកែច្នៃសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកបរកែវ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ខំប្រឹងដឹកឈើពេករហូតក្រឡាប់ឡានកែច្នៃសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកបរកែវ

19/11/2018
រតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរដោយខ្លួនឯង បណ្ដាលឲ្យតៃកុងរថយន្តម្នាក់ស្លាប់។ និងព្រូឡានលោតយករួចខ្លួន បន្ទាប់ពីពួកគេបើករថយន្តដឹកឈើ ចេញពីក្នុងព្រៃហើយរេចង្កូតក្រឡាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៨ នៅស្រុកបរកែវ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ វ៉ាន់ កុសល្យភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរជាតៃកុងឡាន មានទីលំនៅភូមិដីឡូត៏ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្ដរតនគិរី។

ប្រភពបានឱ្យដឹងថា កាលព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៨ ពួកគេបានបើកគោយន្ដកែច្នៃ មួយគ្រឿង ដឹកឈើពេញនិងមានមនុស្សជិៈពីរនាក់បានបើកចេញពីព្រៃឆ្ពោះទៅស្រុកបរកែវ។
ពេលទៅដល់កន្លែងកើតហេតុ ចំណុចអូរថ្មក្នុងភូមិយ៉ែមឃុំសឺងស្រុកបរកែវ រថយន្តបានរេចង្កូតហើយក៏ក្រឡាប់ធ្លាក់ចេញពីផ្លូវ។
បណ្ដាលឲ្យសង្កត់តៃកុងឡានចំពាក់កណ្ដាលខ្លួនស្លាប់នៅនិងកន្លែង ចំណែកព្រូឡានបានលោតផុត។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ គេពុំឃើញមានសមត្ថកិច្ចណាចុះទៅជួយសង្គ្រោះឱ្យបានទាន់ពេលវេលានោះទេ។
គឺរហូតដល់ជនរងគ្រោះដាច់ខ្យល់ស្លាប់ជាច្រើនម៉ោងនៅនិងកន្លែង ទើបខាងប៉ូលិសមូលដ្ឋាន បានចុះទៅដល់អន្តរាគមន៍ និងលើកឈើយកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕(អត្ថបទដោយ ទេព វណ្ណះ)