ភ្នំពេញ៖ កាលពីម្សិលមិញនេះ ធុធ សាលីក និងក្រុមគ្រួសារ ត្រូវបានស្ថាននីយ៍ទូរទស្សន៍ដ៏ល្បីមួយក្នុងប្រទេសកម្ពុជា CTN បានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីមួយឈ្មោះ រាត្រីកម្សាន្ត ដើម្បីធ្វើកិច្ចសម្ភាសន៍ខ្លះៗ។ ក្រោយពេលសួរនាំនូវប្រវត្តិខ្លះៗរបស់គ្រួសារសាលីករួចមក សាលីកក៏បានបង្ហាញនូវសមត្ថភាពផ្សេងៗដែលមានដូចជា ច្រៀងចម្រៀងជាភាសាចិន ផ្លុំខ្លុយយ៉ាងជំនាញ ព្រមទាំងសម្តែងការលក់វត្ថុអនុស្សាវរីយ៍នៅលើឆាកទៀតផង។
ហើយក៏បានធ្វើឲ្យទស្សនិកជនជាច្រើនសើចសប្បាយរីករាយជាខ្លាំង នូវពេលឃើញសាលីក បញ្ចេញជំនាញលក់យ៉ាងស្ទាត់ជំនាញ ជាពិសេសរុះរាយរាក់ទាក់ជាខ្លាំង។បន្ទាប់ពីបានចូលរួមកម្មវិធីនេះហើយ សាលីក និងក្រុមគ្រួសារ ត្រូវបានគេអញ្ជើញញុាំអាហារជុំគ្នាពេលល្ងាចនៅ ភោជនីយដ្ឋាន តាយស៊ីង ប៊ូហ្វេ ស៊ុគីស៊ុប ផ្សារដីហុយ។ ក្នុងនោះមិនទាន់ទាំង។
បានញុាំផង ស្រាប់តែមានរឿងគួរឲ្យរំភើប និងភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលភ្ញៀវទេសចរចិន សុំថតជាមួយសាលីកជាច្រើននាក់ ប្រកបដោយក្តីពេញចិត្ត និងស្រឡាញ់សាលីកជាខ្លាំង។ នេះបានសបញ្ជាក់ឲ្យឃើញថា សាលីក បានធ្វើឲ្យជនជាតិចិនជាច្រើននាក់ បានស្គាល់សាលីកច្បាស់ខ្លាំងណាស់៕(អត្ថបទដោយ ទេព វណ្ណះ)