ប្រធានាធិបតីចិន លោក ស៉ី ជិនពីង មានបំណងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅឆ្នាំ២០១៩ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីចិន លោក ស៉ី ជិនពីង មានបំណងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅឆ្នាំ២០១៩

17/11/2018
(សេអ៊ូល)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនៅឆ្នាំ២០១៩ខាងមុខនេះ តបតាមការអញ្ជើញពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-kyeom លោក ស៉ី ជិនពីង បានប្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ថាលោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅឆ្នាំ២០១៩ ខាងមុខនេះ ហើយមិនតែប៉ុណ្ណោះលោកក៏មានបំណងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល នៅឆ្នាំក្រោយនេះដែរ បើពេលវេលាអំណោយផល។
សូមជម្រាបថា៖ លោក ស៉ី ជិនពីង និងលោក មូន ជែអ៊ីន បានជួបប្រជុំគ្នាក្នុងជំនួបទ្វេភាគីមួយ នាឱកាសមេដឹកនាំទាំងពីរចូលរួម ក្នុងកិច្ចប្រជុំ APEC ក្នុងប្រទេស Papua New Guinea នៅថ្ងៃសៅរ៍នេះ៕