(ភ្នំពេញ)៖ រាជធានីខេត្តមួយចំនួនរបស់កម្ពុជា ពិសេសខេត្តនៅជាប់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីធម្យមទៅបង្គួរ ចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះបើតាមការសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលអង្គភាពព័ត៌មាន VOB News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកានេះ។
សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកទាំងស្រុង៖
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រយុងប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕