សហរដ្ឋអាមេរិក និងកាតាកំពុងគិតគូររឿងបង្កើត​អង្គការសន្តិសុខថ្មីដូច NATO សម្រាប់​ការពារតំបន់អារ៉ាប់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក និងកាតាកំពុងគិតគូររឿងបង្កើត​អង្គការសន្តិសុខថ្មីដូច NATO សម្រាប់​ការពារតំបន់អារ៉ាប់!

15/11/2018
(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) និងឧបនាយករដ្ឋមន្រ្តី​កាតា លោក ខាលីដ អាល់អាត់ទីយ៉ាហ៍ (Khalid Al-Attiyah) បាន​ជួបមុខគ្នានៅរដ្ឋធានី​វ៉ាស៊ីនតោន ដើម្បីពិគ្រោះគ្នាអំពី​​​សំណើ​របស់រដ្ឋាភិបាល​លោក ដូណាល់ ត្រាំ ជុំវិញ​ការបង្កើត​​​អង្គ​ការការពារ​សន្តិសុខមួយ​ នៅតំបន់អារ៉ាប់ ដែលដូចទៅនឹង​ក្រុមប្រទេស​អង្គការ NATO ដែរ។ នេះបើតាម​ការ​ដក​ស្រង់​ការ​ផ្សាយចេញ​ពីសារព័ត៌មាន​រុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមសេចក្តី​ប្រកាសព័ត៌មាន ​របស់ក្រសួងការបរទេសអាមេរិក លោក Pompeo បានជួបជា​មួយលោក Al-Attiyah ​និងពិភាក្សាគ្នា​នៅវ៉ាស៊ីនតោន​ អំពីការរៀបចំ​ឆ្ពោះទៅរកការបង្កើត​​អង្គការ Middle East Strategic Alliance (MESA) ដែល​ឈរ​លើ​មូលដ្ឋាន​​នៃក្រុមប្រឹក្សាកិច្ចសហការ​ ​រវាង​ប្រទេសនៅតំបន់​ឈូងសមុទ្រ​ពែក ហៅកាត់ថា GCC ដែលរួបរួមគ្នា​​មួយ ដើម្បី​លើកស្ទួយ​វិបុលភាព សន្តិសុខ និងស្ថិរភាព​នៅក្នុងតំបន់។
រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានស្នើឡើង​នូវការបង្កើតអង្គការ​សន្តិសុខប្រចាំតំបន់​មជ្ឈិមបូព៌ា​ ដែលជាទូទៅ​ត្រូវគេហៅថា «អង្គការ NATO អារ៉ាប់» ដោយរួមមាន​​រដ្ឋអារ៉ាប់ចំនួន ០៦ ដែលជាសមាជិក​​របស់ GCC ​រួម​ជាមួយអេហ្ស៊ីប និង​​ហ្ស៊កដានី។
គួរជម្រាបថា៖​ បើតាមការធ្លាប់​លើកឡើងរបស់ក្រុមមន្រ្តី​អាមេរិក គោលដៅខាងលើនេះ គឺដើម្បីទប់ទល់ការ​កើនឡើង​ នៃ​ឥទ្ធិពលរបស់​អ៊ីរ៉ង់​នៅក្នុងតំបន់។ ពីមុនមក​កិច្ចផ្តួចផ្តើមស្រដៀងគ្នា​បែបនេះ​របស់អាមេរិក ក៏ធ្លាប់បរាជ័យ​​ប៉ុន្មាន​លើ​ក​រួចមកហើយ​ផងដែរ ខណៈកិច្ចប្រឹងប្រែង​នាពេលនេះ បាននិងកំពុង​ប្រឈមមុខភាព​រាំងស្ទះ ដោយសារតែ​បញ្ហាវិវាទ​​​រវាងកាតា​ ​និង​បណ្តា​ប្រទេស​អារ៉ាប់ដទៃទៀត​នៅក្នុង​ក្រុមប្រឹក្សា GCC៕