សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួនរួមមាន..! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួនរួមមាន..!

15/11/2018
 នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី ១៥ វិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួនរួមមាន កិច្ចប្រជុំកំពូលអាស៊ានឥណ្ឌា (ព្រឹកនេះ) កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី៦, កិច្ចប្រជុំកំពូលអាស៊ានបូក៣-លើកទី២១, កិច្ចប្រជុំកំពូលអាស៊ីបូព៌ាចង្អៀត (ថ្ងៃត្រង់), កិច្ចប្រជុំកំពូលអាស៊ីបូព៌ាពេញអង្គលើកទី១៣ រហូតដល់ពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៣ និងពិធីផ្ទេរតំណែងប្រធានអាស៊ានទៅអោយប្រទេសថៃដែលនឹងប្រារព្ឋធ្វើនៅម៉ោងប្រមាណ ១៦:៣០ -១៧:៣០ល្ងាចនេះ។

នៅព្រឹកថ្ងៃសុក្រស្អែកទី ១៦ វិច្ឆិកា សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សូមជូនពរបងប្អូនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខចម្រើន និងសំណាងល្អ៕ ( ប្រភព៖ Samdech Hun Sen, Cambodian Prime Minister)