ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់និងថ្នាំញៀន១កញ្ចប់ធំ នៅស្រុកស្អាង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់និងថ្នាំញៀន១កញ្ចប់ធំ នៅស្រុកស្អាង

15/11/2018
កណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន និងថ្នាំញៀន១កញ្ចប់ធំ ពីបទជួញដូរគ្រឿងញៀនការឃាត់ខ្លួននេះបានធ្វើឡើង នៅចំណុច ភូមិ ត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង ១៦និង២០នាទី ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មាស សុខនីម ហៅ និ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ថ្នាំញឿន សព្វថ្ងៃស្នាក់នៅម្តុំ ផ្សារដើមគ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក TTX ពណ៍ ខ្មៅ លាយ ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1BY-3919 និងទូរស័ព្ទ ចំនួន ០១គ្រឿង ម៉ាក ណូគា អិនចុចពិល ពណ៍ ខៀវ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ មាស សុខនីម ហៅ និ បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំនេះ ខ្លួនបានពីឈ្មោះ គា ភេទប្រុស អាយុ ៣៩ឆ្នាំ នៅចំណុច មាត់ទន្លេមុខវាំង រាជធានីភ្នំពេញ ដើម្បីយកទៅលក់អោយគេមិនស្គាល់ឈ្មោះនៅឃុំព្រែកអំបិល ស្រុកស្អាង ក្នុងតម្លៃ ៤៥០$ ហើយខ្លួន(មាស សុខនីម) បានថ្លៃឈ្នួលចំនួន ៥០$ ។

ឈ្មោះ មាស សុខនីម ហៅ និ បានសារភាពបន្ថែមទៀតថា ខ្លួនធ្លាប់យកគ្រឿងញៀន(ម៉ាទឹកកក) យកមកលក់អោយគេមិនស្គាល់ឈ្មោះឃុំព្រែកអំបិល ស្រុកស្អាង ចំនួន ០១លើក រួចមកហើយ បានតម្លៃ ៤៥០$ បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕ (អត្ថបទដោយ ទេព វណ្ណះ )