អាមេរិកព្រមានធ្ងន់ៗ៖ «បើសិនជាចិន​មិនព្រមប្តូរអាកប្បកិរិយា​ដូចសព្វថ្ងៃ​ចេញ​ទេ ប្រទេសនេះ​នឹង​ប្រឈមមុខ​សង្គ្រាមត្រជាក់​ជាមិនខាន» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាមេរិកព្រមានធ្ងន់ៗ៖ «បើសិនជាចិន​មិនព្រមប្តូរអាកប្បកិរិយា​ដូចសព្វថ្ងៃ​ចេញ​ទេ ប្រទេសនេះ​នឹង​ប្រឈមមុខ​សង្គ្រាមត្រជាក់​ជាមិនខាន»

14/11/2018
(វ៉ាស៉ីនតោន)៖ អនុប្រធានាធិបតី​អាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បាននិយាយថា បើសិនជាចិនមិនព្រម​ផ្លាស់អាកប្បកិរិយា​សព្វថ្ងៃ ​បស់ខ្លួនទេ នោះទីក្រុងប៉េកាំង​នឹងត្រូវបានប្រឈមមុខ​នឹងសង្រ្គាមត្រជាក់​ ជាមួយ​សហរដ្អអាមេរិក និងសម្ព័ន្ធមិត្ត​អាមេរិកជាក់ជាមិនខាន។ នេះ​បើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Pence ធ្វើការកត់សម្គាល់​បែបនេះ​​ ប្រាប់កាសែត​អាមេរិក Washington Post នាពេលថ្មីៗ​នេះ និងមុនពេល​ដែលប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ ត្រូវជួបប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង ក្នុងកិច្ចប្រជុំ G20​ នៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ​នៅឯប្រទេស​អាហ្សង់ទីន។ លោក Pence បានគូស​បញ្ជាក់យ៉ាង​ដូច្នេះថា «លោកប្រធានាធិបតី ត្រាំ បានទុកទ្វារ​ឱ្យនៅ ចំហ​សម្រាប់កិច្ចព្រមព្រៀង​មួយ ជាមួយលោក​ប្រធានាធិបតី ស៊ី ជិនពីង នៅក្នុងប្រទេស​អាហ្សង់ទីន។ ប៉ុន្តែ​បើសិនជា​ទីក្រុង​ប៉េកាំង នៅតែមិនព្រមផ្លាស់​ប្ដូរអាកប្បកិរិយាដូចសព្វ​ថ្ងៃរបស់ខ្លួនទេ នោះចិនមិន​អាចគេចផុតពីសង្រ្គាម​ត្រជាក់ជាមួយ​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​អាមេរិក​ឡើយ»
គួរបញ្ជាក់ថា៖ ទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក និងចិន​បានធ្លាក់ចុះដុនដាប​យ៉ាងខ្លាំងកាល​ពីខែឧសភា​កន្លងទៅ ក្រោយ​លោក ត្រាំ ប្រកាសតំឡើងពន្ធ ៥០ពាន់លានដុល្លារ លើផលិតផល​នាំចូលពីចិន ដែលធ្វើឱ្យទីក្រុងប៉េកាំង​ចាត់វិធានការ​សងសឹកវិញ
ជាបន្ត​បន្ទាប់៕