ភរិយា​លោក ដូណាល់ ត្រាំ ស្នើឱ្យបណ្តេញ​មន្ត្រីជាន់ខ្ពស់​សេតវិមានមួយ រូប​ចេញពីតំណែង​ ដោយមិន​ទាន់ដឹង​មូលហេតុ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភរិយា​លោក ដូណាល់ ត្រាំ ស្នើឱ្យបណ្តេញ​មន្ត្រីជាន់ខ្ពស់​សេតវិមានមួយ រូប​ចេញពីតំណែង​ ដោយមិន​ទាន់ដឹង​មូលហេតុ...

14/11/2018
(វ៉ាស៉ីនតោន)៖ ជំទាវទីមួយ​អាមេរិក លោកស្រី មេឡានៀ ត្រាំ (Melania Trump) បានស្នើឱ្យបណ្ដេញ​មន្ត្រីសន្តិសុខជាតិជាន់ខ្ពស់ម្នាក់ចេញពី​តំណែង ហើយសំណើនេះ​ធ្វើឡើងតែប៉ុន្មាន​សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីស្វាមី​របស់លោកស្រី គឺលោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បណ្ដេញអគ្គរដ្ឋអាជ្ញា​អាមេរិក លោក ចេហ្វ សេសសិនស៍ (J​eff sessions) ចេញពីតំណែង។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
អ្នកនាំពាក្យ​របស់លោកស្រី Melania Trump គឺលោកស្រី ស្ទេហ្វានី គ្រីសហាំ (Stephanie Grisham) បានបញ្ជាក់យ៉ាងខ្លី​នៅក្នុងសេចក្ដី​ថ្លែងការណ៍ នៅថ្ងៃអង្គារ​សប្ដាហ៍នេះថា «នេះគឺជាគោលជំហរ​នៃការិយាល័យ​លោកស្រីជំទាវទីមួយ ដែលយល់ថា លោកស្រី មីរ៉ា រីខាឌែល (Mira R. Ricardel) មិនសាកសម​បន្តធ្វើការការ នៅក្នុងសេតវិមាននេះ​តទៅ​ទៀតទេ»។ ក៏ប៉ុន្តែ​ភ្លាមៗគេមិនទាន់ដឹងថា ហេតុអ្វីបានជាលោកស្រី Melania ចង់បណ្ដេញ​លោកស្រី Ricardel ពីតំណែងជា​ទីប្រឹក្សាសន្តិសុខជាតិ​រងរបស់លោក ចន បូលតុន (John Bolton) នោះទេ។
គួរបញ្ជាក់ថា៖ បើតាម​កាសែត Washington Post​ ដោយផ្អែកលើមន្ត្រីជាន់ខ្ពស់សេតវិមាន​ម្នាក់ លោកស្រី Ricardel នឹងត្រូវ បណ្ដេញចេញពីតំណែង​តាមការស្នើរបស់​លោកស្រី Melania Trump៕