ព្រោះតែទូរស័ព្ទ iPhone XS មួយគ្រឿង ទៅលោតទឹកសម្លាប់ខ្លួន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រោះតែទូរស័ព្ទ iPhone XS មួយគ្រឿង ទៅលោតទឹកសម្លាប់ខ្លួន

14/11/2018
ភ្នំពេញ៖ ស្ត្រីម្នាក់ខូចចិត្តតាចិញ្ចឹមជាជនជាតិខ្មែរ ឥស្លាម វាយធ្វើបាប និងយកទូរស័ព្ទដៃម៉ាក iPhone XS យកវិញ ក៏សម្រេចចិត្តគិតខ្លីជិះម៉ូតូ Zoomer-X ទៅលោតទឹកនៅលើស្ពានជ្រោយចង្វារសម្លាប់ខ្លួន សំណាងល្អបានសមត្ថកិច្ចឃាត់ទាន់យកទៅប៉ុស្តិ៍ជ្រោយចង្វារ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ស្ត្រីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន មិនបានសម្រេចមានឈ្មោះ លី លី អាយុ៣៤ទៅ៣៥ឆ្នាំ ស្នាក់នៅម្តុំបឹងសាឡាង ខណ្ឌទួលគោក ។
សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 1GL-2238 ធ្វើដំណើរឆ្លងស្ពានជ្រោយចង្វារថ្មី ក្នុងទិសដៅពីលិចទៅកើត ខណៈពេលជិះដល់ពាក់កណ្តាលស្ពានបានឈប់ម៉ូតូ រួចចុះពីលើម៉ូតូប៉ុនប៉ងទៅលោតទឹកសម្លាប់ខ្លួន ក៏ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់លើស្ពាននាំគ្នាជួយចាប់ និងបានស្រែកហៅសមត្ថកិច្ចដែលយាមនៅគោលដៅស្ពានជ្រោយចង្វារចាប់ឃាត់យកទៅរង្វង់មូលព្រហ្មមុខបួន ដើម្បីធ្វើការសួរនាំ ។

តាមសម្តីស្រ្តីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនបានបង្ហើបឱ្យដឹងថា មូលហេតុដែលគាត់មកលោតទឹកសម្លាប់ខ្លួនមកពីគាត់មានតាចិញ្ចឹមម្នាក់ ជាជនជាតិខ្មែរឥស្លាម រកសុីខាងទិញលក់ដីបានចិញ្ចឹមរូបគាត់រយៈពេល ១០ឆ្នាំមកហើយ ។

 ស្ត្រីរូបនេះបានបញ្ជាក់ប្រាប់ថា គាត់មានប្តីមុនបានកូនស្រីម្នាក់អាយុ១៥ឆ្នាំ ទើបមានទំនាក់ទំនងជាមួយតាខ្មែរឥស្លាមរហូតមក ស្រាប់តែកន្លងមកថ្មីៗនេះ តាចិញ្ចឹមរូបនោះ បានវាយធ្វើបាប និងដកហូតយកទូរស័ព្ទដៃរបស់គាត់ម៉ាក iPhone XS តំលៃជាង ១៣០០ដុល្លារ យកទៅវិញ ធ្វើឱ្យគាត់តូចចិត្តបានសម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួនតែម្តង បន្ទាប់ពីសួរនាំដឹងរឿងហើយ សមត្ថកិច្ចបានណែនាំ និងយកទៅប៉ុស្តិ៍ជ្រោយចង្វាររួចក៏បានទំនាក់ទំនងហៅសាច់ញាតិ មកយកត្រឡប់ទៅផ្ទះវិញ៕ (អត្ថបទដោយ ទេព វណ្ណះ)
 iphone-xs