យុវជន​ម្នាក់​ឡើង​ត​ខ្សែ​ភ្លើង​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាងអាណោចអាធម៍ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុវជន​ម្នាក់​ឡើង​ត​ខ្សែ​ភ្លើង​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាងអាណោចអាធម៍

14/11/2018
ភ្នំពេញ៖ ​យុវជនម្នាក់ឡើងតខ្សែភ្លើងបណ្ដាលឲ្យបណ្តាល​ឲ្យ​ឆក់​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាងអាណោចអាធម៍​ហេតុ​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ផ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលាម៉ោង​ជាង​៧
យប់​ថ្ងៃ​ទី​១៣ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ​៧៨​ផ្លូវ​៥៩២ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ខណ្ឌ​ទួល​គោក​ក្រុងភ្នំពេញ​ ។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​យុវជន​ម្នាក់​ជា​ជាង​ភ្លើង​ទើប​តែ​បានចូល​មក​ធ្វើ​ការ​បាន​ពីរ​បី​ថ្ងៃ​នៅ​ផ្ទះ​វិឡាមួយ​កន្លែង​ ស្រាប់​តែ​ល្ងាច​ថ្ងៃ​ទី​១៣​នាវេលា​ម៉ោង​ជាង​៧​យុវជន​ខាង​លើ​បាន​ឡើង​ទៅ​ស្វាន​ជញ្ជាំង​នឹង​ត​ខ្សែ​ភ្លើង​ បណ្ដាល​ឲ្យ​ឆក់​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាងអាណោចអាធម៍តែ​ម្ដង។

សព​ឈ្មោះ​​​ អ៊ឹម​ វាសនា​ មានអាយុ​២៦ឆ្នាំ​ មុខរបរ​ជាង​ភ្លើង​ មាន​ទីលំនៅ​ស្ថិត​នៅ​ភូមិ​ស្លែង​រលើង​ សង្កាត់​អូរបែកក្អម​ខណ្ឌសែនសុខ​ ក្រុងភ្នំពេញ​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បានត្រួត​ពិនិ​ត្យ​សព​​និង​ប្រគល់​សព​ទៅ​ឲ្យ​​ក្រុម​​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​​ ៕ (អត្ថបទដោយ ទេពវណ្ណះ)