សហរដ្ឋអាមេរិកប្រកាសប្រឆាំងដាច់ខាត​ ចំពោះសកម្មភាពយោធា​ឯកតោភាគីរបស់ចិន នៅដែនសមុទ្រចិនខាង​ត្បូង ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិកប្រកាសប្រឆាំងដាច់ខាត​ ចំពោះសកម្មភាពយោធា​ឯកតោភាគីរបស់ចិន នៅដែនសមុទ្រចិនខាង​ត្បូង ​

14/11/2018
(សិង្ហបុរី)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បាននិយាយថានៅថ្ងៃអង្គារនេះថា សហរដ្ឋ​អាមេរិក​ប្រឆាំងជំទាស់ជាដាច់ខាត ចំពោះការធ្វើសកម្មភាពយោធាឯកតោភាគីរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ស្របពេលដែលក្រុមមន្ត្រីអាមេរិក ក៏បានព្រមានផងដែរថាឱ្យទីក្រុងប៉េកាំងដករាល់មីស៊ីល ដែល​ខ្លួន​បាន​តំឡើង​នៅ​លើ​ទីប្រជុំ​កោះ​ជម្លោះ Spratly។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅ​យប់ថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការកត់សម្គាល់ខាងលើរបស់លោក Bolton ធ្វើនៅពេលថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងប្រទេសសិង្ហបុរី នា​ឱកាសចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន ហើយ​លោក​ថែម​ទាំងបានបន្ថែម​ដែរ​ថា សន្ទុះ​នៃ​ការ​ធ្វើ​សេរី​ភាព​នាវាចរ​នៅ​ក្នុង​តំបន់ជម្លោះរបស់សហរដ្ឋអាមេរិកបានកើនឡើង។

ក៏ប៉ុន្តែអ្វីដែលគួរឱ្យសម្គាល់គឺថា ការលើកឡើងរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ កើតមាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីក្រុមមន្ត្រីកំពូលអាមេរិកនិងចិន បានជួបប្រជុំគ្នានៅក្នុងជំនួបទ្វេភាគីមួយ ជាទីដែលទីក្រុងប៉េកាំង បានស្នើឱ្យសហរដ្ឋអាមេរិកបញ្ឈប់បញ្ជូននាវាពិឃាត និងយន្ដហោះចម្បាំងរបស់ខ្លួនមកកាន់តំបន់ជម្លោះក្នុងសមុទ្រ​ចិន​ខាងត្បូង និងបញ្ជៀសរាល់សកម្មភាពដែលអាចបំផ្លាញដល់អធិបតេយ្យភាពរបស់ចិន និងផលប្រយោជន៍សន្តិសុខ។
តែទោះជាយ៉ាងនេះក្ដី បើតាមសេចក្ដីថ្លែងការណ៍រួមចេញផ្សាយក្រោយជំនួបនេះ សហរដ្ឋអាមេរិកនិងចិនបាន​ឈាន​ដល់​ការឯកភាពគ្នាលើការប្ដេជ្ញាចិត្តមិនប្រឈមមុខដាក់គ្នាព្រម​ទាំង​គាំទ្រ​ដល់​ការ​ដោះ​ស្រាយ​ជម្លោះ​នៅ​តំបន់​ជម្លោះ​ដោយ​សន្តិ​វិធី​។

សូមបញ្ជាក់ថា៖ កាលពីខែតុលាកន្លងទៅ នាវាចម្បាំងអាមេរិកនិងចិន បានប្រឈមមុខដាក់គ្នាជាច្រើនលើក ជា​ពិសេស​គឺការបញ្ជូននាវាចម្បាំងពិឃាតចិន Luyang ទៅបណ្ដេញនាវាពិឃាតអាមេរិក USS Decatur ឱ្យចេញ​ឆ្ងាយ​ពី​តំបន់​ជម្លោះ​ក្នុងសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន៕