ឯកឧត្តម សែមសំណាង ក្រុមលេខាអគ្គមហាសេនាបតីហ៊ុនសែនចូលរួមសិក្ខាសាលាថ្នាក់ជាតិ!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឯកឧត្តម សែមសំណាង ក្រុមលេខាអគ្គមហាសេនាបតីហ៊ុនសែនចូលរួមសិក្ខាសាលាថ្នាក់ជាតិ!!

12/11/2018
ខេត្តបាត់ដំបង ថ្ងៃច័ន្ទ ០៥កើត ខែកក្តិក ឆ្នាំច សំរិទ្ធីស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវេលាម៉ោង៨:៣០នាទីព្រឹក ឯកឧត្តមសែម សំណាង ក្រុមលេខាអគ្គមហានាបតី តេជោ ហ៊ុន សែន និងជាអគ្គនាយក សមាគម នឹកវិទ្យុសំលេងជនពិការភ្នែក ដឹកនាំមន្ត្រីក្រោមឱវាទ២រូប ចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពីការពិនិត្យសេចក្តីព្រាងចុងក្រោយគោលការណ៍ណែនាំនីតិវិធីអនុវត្តគោលការណ៍របបនយោបាយចំពោះជនពិការក្រីក្រ។
នៅសណ្ឋាគាខេមរាបាត់ដំបង១ ស្ថិតនៅភូមិចំការសំរោង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាតំណាងអោយឯកឧត្តម វង សូតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
ដោយមានការចូលរួមពីឯកឧត្តម ស៊ូ អារ៉ាហ្វាត តំណាងអោយឯកឧត្តម ងួន រតនះ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង និងមន្ត្រីពាក់ពន្ធ័, ដោយមានសិក្ខាកាម១១០នាក់មកពីស្ថាប័នផ្សេងៗ២៥មន្ទីរក្នុងខេត្ត។កម្មវិធីនេះរៀបចំដោយសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាគោការណែនាំស្ដីអំពីនីតិវិធីអនុវត្តិរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសមាគមន៍ដែលមានរយះពេល២ថ្ងៃគឺចន្ទ័, ថ្ងៃអង្គារ៍ ទី១២,១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។