ក្តៅគគុក! អ៊ីស្រាអែល​បើកការវាយលុកតាមផ្លូវអាកាស «ផ្តាច់ជីវិតមេបញ្ជាការ​ក្រុមហាម៉ាស់ និង​ជនជាតិប៉ាឡេស្ទីន​សរុប ០៦នាក់» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅគគុក! អ៊ីស្រាអែល​បើកការវាយលុកតាមផ្លូវអាកាស «ផ្តាច់ជីវិតមេបញ្ជាការ​ក្រុមហាម៉ាស់ និង​ជនជាតិប៉ាឡេស្ទីន​សរុប ០៦នាក់»

12/11/2018
(ប៉ាឡេស្ទីន)៖ ក្រុមមន្ត្រីប៉ាឡេស្ទីន​បានឱ្យដឹងថា ជនជាតិ​ប៉ាឡេស្ទីន ០៦នាក់ ក្នុងនោះ​រួម​ទាំង​មេបញ្ជាការកងកម្លាំងនៃក្រុមហាម៉ាស់​ប្រចាំតំបន់​ម្នាក់ ត្រូវបានសម្លាប់​​នៅក្នុងការ​វាយប្រហារ​ តាមផ្លូវអាកាស​របស់យោធា​អ៉ីស្រាអែល​លើតំបន់ ហ្គាហ្សាស្ទ្រីព (Gaza Strip)។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន BBC​ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជាមួយគ្នា​នោះដែរ បើតាមយោធា​អ៉ីស្រាអែល កងកម្លាំងអ៉ីស្រាអែល​ម្នាក់ក៏បាន​ស្លាប់​ផងដែរ និងម្នាក់ទៀត​រងរបួស​នៅក្នុងប្រតិបត្តិការ​ពិសេសមួយ​ក្នុងតំបន់ Gaza Strip កាលពីថ្ងៃអាទិត្យ។ បន្ថែមពីនេះ​យោធាអ៉ីស្រាអែល បានបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ធ្វើឡើងជាការសងសឹកទៅនឹង ក្រុមហាម៉ាស់ ដែលបានបាញ់​គ្រាប់រ៉ុក្កែតចូលទឹកដី​អ៉ីស្រាអែល។
គួរបញ្ជាក់ថា៖ ក្រោយការប៉ះ​ទង្គិចគ្នានេះ នាយករដ្ឋមន្ត្រី​អ៉ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានសម្រេចចិត្តលុបចោល​ដំណើរទស្សនកិច្ច​ទៅក្នុងទីក្រុងប៉ារីស​ប្រទេសបារាំង ដើម្បីចូលរួមខួបទី ១០០ឆ្នាំ នៃការបញ្ចប់​សង្រ្គាមលោក​លើកទី១៕