រដ្ឋមន្ត្រីព័ត៌មាន​៖ មានយន្តការពីរលុបបំបាត់ការជិះបញ្ច្រាសមានប្រសិទ្ធភាព - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្ត្រីព័ត៌មាន​៖ មានយន្តការពីរលុបបំបាត់ការជិះបញ្ច្រាសមានប្រសិទ្ធភាព

10/11/2018
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា មានយន្តការពីរដែលជួយឲ្យលុបបំបាត់ការបញ្ច្រាសផ្លូវរបស់ប្រជាពលរដ្ឋខ្មែរទទួលបានប្រសិទ្ធភាព។
យន្តការទាំងពីរនោ៖
ទី១. គួរបញ្ចូលច្បាប់ចរាចរណ៍បូកនឹងសុជីវធម៌តាមផ្លូវទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យក្លាយជាទម្លាប់និង
ទី២. ឈានដល់ការអនុវត្តន៍ពិន័យតឹងរឹង ដែលឈានដល់ការលុបចោលប័ណ្ណបើកបរ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងពីយន្តការលុបបំបាត់អ្នកបញ្ជាយានយន្តបញ្ច្រាសផ្លូវនៅលើទំព័រ Facebook របស់លោកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ តបទៅនឹងចម្ងល់របស់ពលរដ្ឋខ្មែរម្នាក់ដែលចង់ឃើញឱ្យមានលុបបំបាត់ការជិះបញ្ច្រាសផ្លូវនេះ។
យន្តការទាំងពីរដែលលើកឡើងដោយលោករដ្ឋមន្ត្រី ទទួលបានការគាំទ្រច្រើនផងដែរ។ សូមបញ្ជាក់ថា ការជិះបញ្ច្រាសផ្លូវស្ទើរតែក្លាយជាទម្លាប់ទៅហើយរបស់ប្រជាពលរដ្ឋកម្ពុជាមួយចំនួន។ ការជិះបញ្ច្រាសផ្លូវនេះ បានក្លាយទៅជាបញ្ហាបង្កការកកស្ទះចរាចរណ៍ ហើយក៏បង្កឱ្យមានគ្រោះថ្នាក់ចរាចរជាញឹកញាប់ផងដែរ៕

ប្រភព៖ Fresh News