សត្វដង្កូវ៖ បើសិនជាអ្នកធ្លាប់រស់នៅជនបទនឹងបានដឹងមិនខានពីរឿងដ៏ចម្លែកមួយដែលមាននៅក្នុងដីដំបូក។ ដំបូកដែលកើតឡើងហើយមានសត្វកណ្តៀររស់នៅក្នងរយៈពេលយូរនោះនៅពេលដែលអ្នកកាប់រំលាយនឹងឃើញមានសត្វដង្កូវតូចមួយជាមិនខានឡើយ ដែលអ្នកស្រុកភាគច្រើនហៅថា «ស្តេចកណ្តៀរ»។
សត្វមួយនេះវាអាចមានអាយុវែងរហូតដល់ទៅ 45 ឆ្នាំឯណោះហើយក្នុងមួយថ្ងៃអាចផលិតពងបាន 3 ម៉ឺន ហើយនិង 165 លាននៅពេលដែលវារស់នៅបានដល់អាយុកាលយូរបំផុតដូចដែលបានរៀបរាប់ខាងលើ នេះបើយោងតាមការចេញផ្សាយរបស់គេហៈទំព័រ smash.com។វាមិនអាចផ្លាស់ទីដោយខ្លួនឯងបាននោះឡើយតែមានអ្នកចាំលើកនឹងជាច្រើននាក់ដែលគេអាចហៅថាជាក្រុមកម្មករឬអាមាត្រ។
សត្វដង្កូវតូចមួយនេះមានប្រយោជន៏ខ្លាំងណាស់ចំពោះសុខភាព ។ ចាស់បុរាណភាគច្រើននិយាយថានៅពេលដែលយើងញ៉ាំវាទៅនឹងធ្វើអោយត្រជាក់ខ្លួន ហើយបើយោងតាមលោក Abdul Rahim Abu Bakar ដែលជាជនជាតិម៉ាឡេស៊ី បានអះអាងថាវាអាចជួយប៉ូវសុខភាពផ្លូវភេទបានច្រើនហួសការស្មាន។ លោកបានរៀបរាប់ថាដើម្បីអោយវាមានសុពលភាពនោះ យើងត្រូវញ៉ាំវា។
ទាំងរស់ហើយទុករយៈពេល 15 នាទីសិនមុនពេលដែលចាប់ផ្តើមរួមភេទ។ លោកបានបន្តថាប្រសិទ្ធភាពរបស់វាគឺដូចទៅនឹងរត់កីឡាម៉ារ៉ាតុងមិនឈប់អញ្ចឹងដែរ។ តាមប្រភពគេហៈទំព័រ medindia បានអោយដឹងថា បុរសវ័យ 47 ឆ្នាំនេះបានញ៉ាំវាតាំងតែពី 7 ឆ្នាំមុនមកម្ល៉េះ។ ហើយឥឡូវតម្លៃរបស់វាឡើងថ្លៃខ្លាំងណាស់ រហូតដល់ 2500 រីងគីត (ប្រហែល 560ដុល្លា) រហូតដល់ទៅ 5000 រីងគីត (ប្រហែល 1100 ដុល្លា) ដែលវាអាស្រ័យទៅលើទំហំហើយនិងពណ៌របស់វា។
