ថ្មីៗនេះ! យុទ្ធនាការប្រឆាំង ការហូបសាច់ “សុនខ” នឹងមានវិធានការ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ថ្មីៗនេះ! យុទ្ធនាការប្រឆាំង ការហូបសាច់ “សុនខ” នឹងមានវិធានការ

08/11/2018
ប្រឆាំងបរិភោគសាច់ឆ្កែ៖ ឆ្កែជាសត្វចិញ្ចឹមមួយប្រភេទ ដែលមានភាពវ័យឆ្លាត និងឈ្លាសវៃផងដែរ ថ្មីៗនេះមានអង្គការពីរបានបង្កើតកិច្ចប្រជុំមួយ ស្តីពីយុទ្ធនាការ “ប្រឆាំងនឹងការបរិភោគសាច់ឆ្កែ” ដោយអំពាវនាវអោយប្រជាជន ឈប់លក់និងបរិភោគសាច់ឆ្កែមជ្ឈមណ្ឌលសកំចាត់មីនកម្ពុជា និងអង្គការការពារសត្វកម្ពុជាបានប្រារព្ធកិច្ចប្រជុំមួយស្តីពី “ចលនាប្រឆាំងការបរិភោគសាច់ឆ្កែ” ។


មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះពីព្រោះបច្ចុប្បន្នមជ្ឈមណ្ឌលកំពុងតែបង្កាត់ពូជសត្វឆ្កែហិតក្លិនហើយមានការយល់ដឹងបន្ថែមពីការរួមចំណែករបស់សត្វឆ្កែដល់មនុស្សជាតិ។ នាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា លោក ហេង រតនា បាននិយាយថា “យើងសូមលើកទឹកចិត្តប្រជាជនឱ្យឈប់បរិភោគសាច់ឆ្កែ យើងការពារសត្វឆ្កែដែលនៅសេសសល់ជាមួយគ្នា និងអំពាវនាវឱ្យអ្នកលក់សាច់សត្វឆ្កែបញ្ឈប់អំពើគ្មានសីលធម៌នេះ”។