ក្តៅៗ!! បញ្ហាទៀតហើយ!! យន្តហោះ​ឥណ្ឌូណេស៊ី ស្រាប់តែពន្យារពេល​ ​ហោះហើរ​ភ្លាមៗតែម្តង ដោយសារតែអ្នកដំនើរធំក្លិនមួយនេះចេញ ពីយន្តហោះ…! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅៗ!! បញ្ហាទៀតហើយ!! យន្តហោះ​ឥណ្ឌូណេស៊ី ស្រាប់តែពន្យារពេល​ ​ហោះហើរ​ភ្លាមៗតែម្តង ដោយសារតែអ្នកដំនើរធំក្លិនមួយនេះចេញ ពីយន្តហោះ…!

08/11/2018
ប្រទេស​ឥណ្ឌូណេស៊ី៖ យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Sriwijaya នៅ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ពន្យារ​ការ​ហោះ​ហើរ​បណ្ដោះ​អាសន្ន បន្ទាប់​ពី​អ្នក​ដំណើរ​ជា​ច្រើន​បាន​នាំ​គ្នា​និយាយ​ថា ធុំ​ក្លិន​មិន​អាច​ទ្រាំ​បាន។ ក្រោយ​មក​ទើប​ដឹង​ថា យន្តហោះ​មាន​ដឹក​ផ្លែ​ទុរេន​ជាង ២​តោន ក្នុង​គោល​ដៅ​ពី Bengulu ទៅ​កាន់​ទី​ក្រុង​ហ្សាកាតា។បន្ទាប់​ពី​ដឹង​រឿង​នេះ​ភ្លាម អ្នក​ដំណើរ​បាន​ទាមទារ​ឱ្យ​យក​ផ្លែ​ទុរេន​នោះ​ចេញ​វិញ​ទាំង​អស់ ទើប​ព្រម​បន្ត​ដំណើរ ព្រោះ​ក្លិន​របស់​វា មិន​អាច​ឱ្យ​ពួក​គេ​ទ្រាំ​បាន​ឡើយ។

 ក្នុង​ចំណោម​នោះ មាន​អ្នក​ដំណើរ​ខ្លះ ថែម​ទាំង​ប៉ះ​ពាក្យ​សម្ដី​ខ្លាំង​ជាមួយ​ក្រុម​អ្នក​បម្រើ​ការ​លើ​យន្តហោះ​ទៀត​ផង។ ដោយ​ស្ថានការណ៍​មិន​អំណោយ​ផល ក្រុមហ៊ុន​អាកាសចរណ៍​ខាង​លើ បាន​សម្រេច​ចិត្ត​យក​ទុរេន​ទាំង​នោះ​ចេញ​ពី​យន្តហោះ​វិញ។តាម​ប្រភព​ព័ត៌មាន BBC បាន​ឱ្យ​ដឹង​ថា ជើង​ហោះហើរ​បាន​ចេញ​ដំណើរ​ក្រោយ​កាល​វិភាគ​មួយ​ម៉ោង ដោយសារ​ការ​រើ​ផ្លែ​ទុរេន​ទាំង​នោះ។

 ទោះ​បែប​នេះ​ក្ដី ក្រោយ​មក​ក្រុមហ៊ុន​អាកាសចរណ៍ Sriwijaya បាន​បញ្ជាក់​ខ្លះ ជើង​ហោះហើរ​របស់​ខ្លួន​គ្មាន​បញ្ហា​អ្វី​ឡើយ ហើយ​មាន​សិទ្ធិ​ក្នុង​ការ​ដឹក​ផ្លែ​ទុរេន​ទាំង​នោះ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​យន្តហោះ ប៉ុន្តែ​បែរ​ជា​អ្នក​ដំណើរ​នាំ​គ្នា​ប្រកែក មិន​ឱ្យ​ដឹក​ទៅ​វិញ។បើ​តាម​លោក Retri Maya ដែល​ជា​ប្រធាន​ផ្នែក​សាជីវកម្ម​ជាន់​ខ្ពស់​ បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ទៅ​សារព័ត៌មាន Jakarta Post ក្រោយ​មាន​ហេតុការណ៍​ភ្ញាក់​ផ្អើល​នេះ​ថា៖ “វា​មិន​មែន​ជា​រឿង​ខុស​ច្បាប់​ទេ ដែល​ដឹក​ផ្លែ​ទុរេន​នោះ ព្រោះ​គេ​បាន​រុំ​វា​ជិត​ល្អ​ណាស់ ទៅ​បទ​បញ្ញត្តិ​នៃ​ការ​ហោះ​ហើរ។

 គេ​ដាក់​វា​ខាង​ក្នុង​ប្រអប់​តើ ជើង​ហោះហើរ​ណា​ក៏​គេ​ធ្វើ​ចឹង​ដែរ”។បើ​តាម​អ្នក​ដំណើរ​ម្នាក់​ដែល​ជិះ​យន្តហោះ​ខាង​លើ​ឈ្មោះ Amir Zidance បាន​និយាយ​ថា នៅ​ពេល​រូប​គេ​ចូល​ដល់​យន្តហោះ​ភ្លាម ស្រាប់​តែ​ធុំ​ក្លិន​ទុរេន​ឡើង​ហួង​តែ​ម្ដង។ Amir បាន​ប្រាប់​ទៅ​អ្នក​បម្រើ​ការ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​បាន​ប្រាប់​ឱ្យ​បំពេញ​ក្រដាស​ច្បាស់​លាស់​ពី​បញ្ហា​នេះ។

អ្នក​បម្រើការ​លើ​យន្តហោះ​ថែម​ទាំង​ឆ្លើយ​តប​វិញ​ថា ពេល​យន្តហោះ​ឡើង​ដល់​លើ​អាកាស លែង​មាន​ក្លិន​​ទុរេន​ជះ​មក​ក្នុង​យន្តហោះ​ទៀត​ហើយ។បន្ទាប់​មក​លោក Amir បាន​ស្រែក​សួរ​ទៅ​អ្នក​ក្នុង​យន្តហោះ​ផ្សេង​ទៀត​ថា អ្នក​នៅ​លើ​យន្តហោះ​នេះ អ្នក​ខ្លះ​ចង់​បន្ត​ដំណើរ? ពួក​គេ​ក៏​ឆ្លើយ​វិញ​ថា “អត់​ទេ”។ អ្នក​ដំណើរ​ជា​ច្រើន ក៏​ចាប់​ផ្ដើម​រអ៊ូ​រទាំ ហើយ​អ្នក​ខ្លះ​ប៊ិះ​នឹង​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​អ្នក​បម្រើការ​លើ​យន្តហោះ​ទៀត​ផង។ ទី​បំផុត ខាង​ក្រុមហ៊ុន​អាកាសចរណ៍​ក៏​បាន​ប្រាប់​អ្នក​ដំណើរ ឱ្យ​ចុះ​ពី​លើ​យន្តហោះ​សិន រួច​ធ្វើ​ការ​ទម្លាក់​ផ្លែ​ទុរេន​វិញ ដោយ​មិន​បន្ត​ដឹក​ទៀត​ឡើយ។លោក Anies Wardhana បាន​និយាយ​ថា ទុរេន​ដែល​បម្រុង​ដឹក​នោះ មាន​ទម្ងន់​ប្រមាណ ២០២៥​គីឡូក្រាម។

 លោក​បាន​និយាយ​ថា ខាង​ព្រលាន​យន្តហោះ​គួរ​ចេះ​វេច​ខ្ចប់​ឱ្យ​បាន​ត្រឹម​ត្រូវ មុន​ពេល​ដាក់​ឡើង​យន្តហោះ ចៀសវាង​មាន​បញ្ហា​ដល់​អ្នក​ដំណើរ។ តាម​ពិត​ផ្លែ​ទុរេន ជា​ផ្លែ​ឈើ​ដែល​មាន​ក្លិន​បំផុត​លើ​លោក ប៉ុន្តែ​ពេញ​និយម​នៅ​អាស៊ី។ ទោះ​បែប​នេះ​ក្ដី មាន​អ្នក​ខ្លះ​ចូល​ចិត្ត​ខ្លាំង ឯ​អ្នក​ខ្លះ​ទៀត គ្រាន់​តែ​ដាក់​ក្បែរ​មិន​៕