សួស សុវណ្ណា មេបញ្ជាការងអាវុធហត្ថស្រុកសន្ទុក បើកឡានកិនយុវជន២នាក់ស្លាប់ ហើយបើកគេចខ្លួនបាត់ស្រមោល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សួស សុវណ្ណា មេបញ្ជាការងអាវុធហត្ថស្រុកសន្ទុក បើកឡានកិនយុវជន២នាក់ស្លាប់ ហើយបើកគេចខ្លួនបាត់ស្រមោល

07/11/2018
ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១៦និង ៥៥នាទី ថ្ងៃសៅរិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨ នេះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដបើកកិនអ្នកជិះម៉ូតូ លើផ្លូវទំនប់ ចំណុចទឹកវឹល ភូមិផ្លុង ឃំុទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលអោយក្មេងប្រុស២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍រថយន្ត កិនពីលើម៉ូតូ ក្នុងទឹសដៅបញ្ជាសគ្នា បណ្តាលមនុស្សស្លាប់០២នាក់(ប្រុស)ម៉ូតូជនរងគ្រោះម៉ាហុងដា C125ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1J.5120 (បេីកបរទឹសដៅពីលិចទៅកេីត) ដោយឈ្មោះ គង់ មករា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តំពង់ធំ (ពាក់មួកសុវត្ថិភាព) (ស្លាប់នៅកន្លែងកេីតហេតុ) អ្នករួមដំណេីរឈ្មោះ ហេង គឹម ហាន ភេទប្រុសអាយុ១៩ឆ្នាំ ភូមិវាំងខាងត្បូងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកេីតហេតុ)(មិនពាក់មួកសុវត្ថិភាព)។

ចំណែករថយន្តបង្ករម៉ាកឡិចស៊ីសLx470ពណ៌ស ស្លាកលេខកំពង់ធំ 2B-0601 (បេីកបរទឹសដៅពីកេីតទៅលិច) ដោយឈ្មោះ សួស សុវណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (មេបញ្ជាការងអាវុធហត្ថស្រុកសន្ទុក និងជាប្រធានស្នាក់ការសន្តិសុខ៦០១) (បើកគេចខ្លួនពីកន្លែងកើតហេតុ)។

មូលហេតុបង្ករឡើងដោយអ្នកបេីកបរម៉ូតូដួលលើទ្រូងផ្លូវ ហើយត្រូវបានរថយន្តបើកបរបញ្ជាសទឹសគ្នាក្នុងល្បឿនលឿនផងបណ្ដាលអោយកិនមនុស្សស្លាប់នៅកន្លែងកើតហេតុតែម្ដង ។

បន្ទាប់ពីកិនមនុស្សស្លាប់ អ្នកបើកបររថយន្ដបានបើកគេចខ្លួនបាត់ស្រមោលក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សព ជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុករងចាំដំណោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕  (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ) ព័ត៌មានខាងលើនេះដាក់ពាក្យផ្សាយឡើងវិញផង!