(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរកិច្ច និងតែងតាំងមន្ត្រីរាជការ៥រូប ជាអភិបាលក្រុង-ស្រុកចំនួន៥ នៃខេត្តសៀមរាប។ នេះបើតាមអនុក្រឹត្យដែលអង្គភាពព័ត៌មាន VOB News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកានេះ។
មន្ត្រីទាំង៥រូបនោះរួមមាន៖
១. ផ្ទេរភារកិច្ចលោក សូរ ប្លាតុង ពីអភិបាលក្រុងសៀមរាប ទៅកាន់មុនតំណែងជាអភិបាលស្រុកប្រាសាទបាគង។
២. តែងតាំង លោក នួន ពុទ្ធារ៉ា ជាភិបាលក្រុងសៀមរាប។
៣. តែងតាំង លោក ម៉ក់ ប្រុស ជាភិបាលស្រុកសូទ្រនិគម សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
៤. តែងតាំង លោក ពៅ ប៊ុនធឿន ជាអភិបាលស្រុកជីក្រែង សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
៥. តែងតាំង លោក លុក ផុស ជាអភិបាលស្រុកអង្គរជុំ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល៕
