ខ្ជិលដើរផ្លូវវាងឆ្ងាយ សុខចិត្តចុះហែលទឹកឆ្លងទន្លេលង់ស្លាប់ចោលប្រពន្ធកូន!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ខ្ជិលដើរផ្លូវវាងឆ្ងាយ សុខចិត្តចុះហែលទឹកឆ្លងទន្លេលង់ស្លាប់ចោលប្រពន្ធកូន!!!

05/11/2018
ភ្នំពេញ បុរស៣នាក់ជាកម្មករសំណង់ ចេញពីធ្វើការ នាំគ្នាទៅបង់សំណាញ់ ត្រឡប់មកវិញមិនចង់ដើរវាងផ្លូវ បានហែលទឹកឆ្លងដៃទន្លេបាសាក់ ជាអកុសលបុរសម្នាក់ បានលង់ទឹកស្លាប់រកសពមិនទាន់ឃើញនៅឡើយ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង8និង15នាទីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្បែរស្ពានហង្សកោះពេជ្រ ក្នុងដៃទន្លេបាសាក់ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះ ដួង សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរស៣នាក់ជាកម្មករសំណង់នៅកោះពេជ្រ អ្នកទាំង៣នាក់ត្រូវជាបងប្អូនផងដែរ ពេលចេញពីធ្វើការ បាននាំគ្នាទៅបង់សំណាញ់យកត្រី មកទុកធ្វើម្ហូបដោយទៅបង់នៅត្រើយខាងកើត តែបង់សំណាញ់អត់បានត្រី ក៏បាននាំគ្នាទៅបង់នៅត្រើយខាងលិចវិញម្តង ប៉ុន្តែពួកគាត់មិនចង់ដើរ វាងផ្លូវឆ្ងាយទេ គឺធ្លាប់ហែលទឹកឆ្លងដៃទន្លេបាសាក់ជាញឹកញាប់ផងដែរ ក៏បាននាំគ្នាហែលទឹកឆ្លងទន្លេតែម្តង ខណៈពេលបុរស២នាក់ទៀត ហែលទឹកឆ្លងផុតហើយ នៅសល់តែជនរងគ្រោះ ដែលយកសំណាញ់មករុំ ជាប់នឹងខ្លួនហែលទឹកនោះ មិនដឹងថាទាក់នឹងអ្វីទេ ស្រាប់តែលង់ទឹកធ្វើដៃខ្វៃៗ ភ្លាមៗនោះបុរស២នាក់ ដែលហែលទឹកមកដល់ច្រាំងហើយនោះ ក៏បានហែលទៅជួយ ជាអកុសលបុរសរងគ្រោះ បានលិចបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ ស្រ្តីជាប្រពន្ធរបស់ជនរងគ្រោះ ដែលលក់ដូរនៅក្បែរនោះដែរ បានមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំរៀបរាប់ថា សព្វថ្ងៃគាត់មានតែកូនស្រីម្នាក់ អាយុ៤ខួប មានប្តីគ្រាន់ជួយរកស៊ីចិញ្ចឹម ឥឡូវអត់ពីប្តីមានអ្នកណាជួយផ្គត់ផ្គង់ជីវភាពទៀត។ ដោយសារតែអាណិតប្តី ដែលលង់ទឹកបាត់រកសពមិនឃើញ ព្រោះទឹកហូរផងនោះ ស្រ្តីជាប្រពន្ធបានជួលជនជាតិខ្មែរអ៊ីស្លាម ដែលជាក្រុមអ្នករាវរកសព មុនដំបូងក្រុមអ្នករាវរកសព បានទារតម្លៃ800$ តែស្រ្តីជាប្រពន្ធអត់មានលុយ ក៏បានចុះមកនៅ400$ ។

ទោះបីជាជួលក្រុមរាវរកសព ទាំងយប់ក៏រាវរកសពមិនទាន់ឃើញនៅឡើយទេ ព្រោះទឹកហូរខ្លាំងពេក ត្រូវបានក្រុមអ្នករាវរកសព បានប្រាប់ថាចាំស្អែកទើបរាវរកបន្តទៀត ។