ក្រសួងការបរទេសបារាំង បញ្ជាក់ពីការបន្តគាំទ្រលើការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងការបរទេសបារាំង បញ្ជាក់ពីការបន្តគាំទ្រលើការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ​

05/11/2018
(បារីស, បារាំង)៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ទីក្រុងប៉ារី ប្រទេសបារាំង រយៈពេលជិត១០ថ្ងៃ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ​ និងលោកស្រី បានចូលជូបពិភាក្សាការងារជាមួយលោកស្រី Pauline CARMONA អនុប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងការបរទេសបារាំង ដែលផ្តោតទៅលើកិច្ចសហ ប្រតិបត្តិការ កម្ពុជា-បារាំង ជាពិសេសកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងប៉ារីសតែម្តង។

​លោកស្រី Pauline Carmona បានអះអាងពីការជួយដល់រាជធានីភ្នំពេញ, បន្តការគាំទ្រលើជំនួយអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សំរាប់រាជធានីភ្នំពេញ ដើម្បីជួយដល់គំរោងជាអាទិភាពនានា ដែលរាជធានីភ្នំពេញកំពុងតែអនុវត្ត។

លោកស្រី Pauline Carmona បានកោតសរសើរដល់ខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ របស់លោកអភិបាល ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ទីក្រុង ក្នុងនោះរួមមាន៖ ការដាក់ចេញនូវការកសាងប្លង់គោល នៃការអភិវឌ្ឍន៍ទីក្រុង និងប្លង់គោលដឹកជញ្ជូនសាធារណៈ ធ្វើឲ្យមាននិរន្តរភាពសំរាប់ការវិនិយោគយូរអង្វែង ដែលគ្មានហានិភ័យ។

លោក ឃួង ស្រេង បានថ្លែងអំណរគុណដល់ភាគីបារាំងតែងបានជួយឧបត្តម្ភដល់រាជធានីភ្នំពេញ។ លោកអភិបាល ក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រ ដ៏មានតំលៃបំផុតដែលជាផ្នែក១ នាំទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ គឺជំនួបចចាររវាងសម្តេច នរោត្តមសីហនុ និងសម្តេច ហ៊ុន សែន នៅហ្វែរអង់តា ដឺន័រ (Fere En Tadenois)។

ជាមួយគ្នានេះ រដ្ឋាភិបាល ក៏ដូចទីក្រុងប៉ារីស បានផ្តល់ជំនួយជាបន្តបន្ទាប់រួមទាំងជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក។

លោកអភិបាល ក៏បានគាំទ្រដល់គំរោងសិក្សាជំហ៊ានទី៣ របស់ភាគីបារាំងលើគំរោងសាងសង់ប្រពន្ធ័ដឹកជញ្ជូន Tramway នៅរាជធានីភ្នំពេញ ហើយលោកគាំទ្រពេញទំហឹងចំពោះគំរោងនេះ ដែលជាប្រព័ន្ធ ដឹកជញ្ជូនសាធារណៈដ៏សំខាន់កាត់បន្ថយការកកស្ទះចរាចរណ៍ ពង្រីកតម្រាយផ្លូវ ធ្វើដំណើរឧ្យិកាន់តែទំនើប និងទាន់សម័យបង្កភាពងាយស្រួល ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលកំពុងមានការកើនឡើងឥតឈប់ឈរក្នុងរាជធានីភ្នំពេញនាពេលបច្ចប្បន្ន៕

ប្រភព៖ Fresh News