អ្នកប្រើនៅប៉ែកអ៊ឺរ៉ុបបានរាយការណ៍ថា Mate 20 Pro របស់ពួកគេទើបទិញថ្មីចេស ប៉ុន្តែនៅពេលដោះសោរ(unlock) ទុកចោលមួយសន្ទុះស្រាប់តែលេចចេញផ្ទាំងខ្មៅមួយដុំនៅគែមអេក្រង់ ដែលបង្កជាការភ្ញាក់ផ្អើលនៅលើវិបសាយ Huawei ក៏ដូចជាមាតិកាអត្ថបទនានាដែលនិយាយពី Mate 20 Pro។
ដោយមើលឃើញចំណុចអវិជ្ជមាន ជុំវិញរឿងនេះគណៈគ្រប់គ្រង Huawei ប្រចាំនៅអង់គ្លេសបានឆ្លើយតបមកវិញថា ការឡើងពណ៌លើអេក្រង់ជារឿងធម្មតាទេ សម្រាប់ស្មាតហ្វូននាពេលបច្ចុប្បន្ន តែបើអ្នកឃើញថា វាខុសប្រក្រតី ឬឡើងពណ៌ខ្មៅខ្លាំង ប៉ះពាល់ដល់ទូរសព្ទ សូមប្រញាប់យកមកកាន់ Huawei's service centers ដើម្បីជួសជុល។ ប្រសិនបើយើងពិនិត្យឃើញថា ចំណុចនេះមានបញ្ហាដល់អ្នកប្រើច្រើន យើងនឹងប្ដូរថ្មីតែម្ដង។
Mate 20 Pro ជួបបញ្ហាអេក្រង់ឡើងពណ៌ខុសប្រក្រតី
គិតមកទល់ពេលនេះ បញ្ហាឡើងពណ៌អេក្រង់ខុសប្រក្រតីលើ Mate 20 Pro មិនទាន់កើតមាននៅប្រទេសកម្ពុជានោះទេ ដូចនេះ អ្នកទាំងអស់គ្នាកុំមានការព្រួយបារម្ភ៕
Mate 20 Pro ជួបបញ្ហាអេក្រង់ឡើងពណ៌ខុសប្រក្រតី
ប្រភព៖ GSMarena