ស្មាតហ្វូនហ្គេម ASUS ROG Phone បង្ហាញ​ខ្លួន​ជាផ្លូវការនៅ​កម្ពុជា​ហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្មាតហ្វូនហ្គេម ASUS ROG Phone បង្ហាញ​ខ្លួន​ជាផ្លូវការនៅ​កម្ពុជា​ហើយ!

04/11/2018
ទូរសព្ទ ROG គឺត្រូវបានប្រកាសមួយរយៈដែរហើយ និងទើបបានប្រកាសដាក់លក់ ប្រហែលជាមួយសប្តាហ៍ទេ ហើយ ROG Phone គឺជាស្មាតហ្វូន ដែលមានហ្សេន (Gene) ជាហ្គេមមឺរ និយាយអោយងាយយល់ វាអាចប្រើប្រាស់ ដូចស្មាតហ្វូនដទៃទៀតអញ្ចឹងដែរ គ្រាន់តែវាពិសេសជាង វាសាហាវជាង អាចរត់ហ្គេមទូរសព្ទទាំងអស់ មិនចេះហត់ មិនចេះក្តៅខ្លាំងនោះទេ នេះជាចំណុចមួយ ដែល Asus ផ្តោតខ្លាំង និងដាក់រហ័សនាមថា ទូរសព្ទសម្រាប់ហ្គេម (Gaming Phone)។
កម្លាំងម៉ាស៊ីនរបស់វា គឺកប់ស៊េរីដូចកំពូលស្មាតហ្វូនដទៃទៀតដែរ រួមមានដូចជា៖
  • ឈីប Qualcomm SDM845, CPU 8 គ្រាប់, GPU Adreno 630
  • រ៉េម 8GB LPDDR4X
  • ទំហំផ្ទុក 128GB / 256GB UFS2.1
ចំពោះលក្ខណៈពិសេស ផ្សេងៗទៀតនោះ មានដូចជា៖
  • ស្រោបដោយកញ្ចក់ G6
  • មុខងារសម្រាប់ Gaming ហៅថា ROG Gaming X mode UI
  • អេក្រង់បង្ហាញដិតច្បាស់ ដល់ទៅ 108.6% នៃ DCI-P3 Color Gamut
  • អេក្រង់ HDR ជាអេក្រង់ 90Hz
  • ទ្រនាប់ស្គេនម្រាមដៃ, មុខងារស្គេនមុខ
  • មុខងារសាកថ្មលឿន Quick Charge 4+
  • Sensor Ultrasonic សម្រាប់បញ្ចេញខ្យល់ក្តៅមកក្រៅ
  • អាវមុជទឹក Lv1 (Splash Resistant/ ទឹកសាច)
  • អាចភ្ជាប់ទៅកាន់ Connectors ផ្សេងៗទៀត ដូចជា Mobile Desktop Dock, TwinView Dock, Professional Dock, Asus WiGigR Display Dock និង Gamingvice!
ខាងលើនេះ គឺជាអ្វីដែលពិសេស ហើយចំពោះលក្ខណៈសម្បត្តិ (Specs) ធម្មតាផ្សេងៗទៀតវិញ មានដូចជា៖
  • អេក្រង់ទំហំ 6.0 អ៊ីញជាប្រភេទ AMOLED អាចបង្ហាញក្នុងកម្រិត FHD+ ក្នុងកម្រិត Aspect Ratio 18:9 និងមានដង់ស៊ីតេអេក្រង់ 402 ppi
  •  ស៊ុមព័ទ្ធជាអាលុយមីញ៉ូម
  • កាមេរ៉ាក្រោយភ្លោះ ម្ខាងមានទំហំ 12MP ដូចគ្នា មាន Aperture ទំហំ F/1.7 និងម្ខាងទៀត ជាប្រភេទ Wide Angle Len ចាប់ក្នុងមុំ 120 ដឺក្រេ
  • មុខងារកាមេរ៉ាក្រោយ រួមមានដូចជា AI Photography, Auto (Night HDR and Portrait), Beauty, Pro, Super Resolution (48MP), GIF Animation, Panorama, Time Lapse, Filters សម្រាប់កែរអផ្សុក ចំនួន ៨!
  • អាចថតវីដេអូដល់កម្រិត 4K ក្នុងល្បឿន 30/60fps ភ្ជាប់ជាមួយនឹងមុខងារ EIS
  • កាមេរ៉ាខាងមុខ មានទំហំ 8MP មានកម្រិត Aperture ទំហំ F/2.0
  • ថាមពលថ្មទំហំ 4000mAh
  • ពណ៌ខ្មៅតែមួយគត់
ចំពោះរបស់ដែលវាមានភ្ជាប់ស្រាប់ នៅក្នុងប្រអប់នោះ មានដូចជា៖
  • កង្ហារត្រជាក់ AeroActive Cooler
  •  ខ្សែ USB C
  • ម្ជុលចាក់ស៊ីម
  • ឆ្នាំងសាកកម្លាំង 30W
  • Side Mount Connector Rubber ចំនួន 2
  • ឯកសារណែនាំ និងកាតធានា
សរុបមកសម្រាប់ Asus ROG Phone គឺមានតែប៉ុណ្ណឹងទេ ហើយអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះទូរសព្ទ​ Gaming មួយនេះ? ហើយវាក៏មានវត្តមាន នៅក្នុងប្រទេសកម្ពុជាស្រាប់ហើយដែរ ដូចនេះ ចំពោះប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ នឹងវាអាចជាវបាន នៅហាង The Premiere!


ព័ត៌មានបន្ថែម៖  https://www.facebook.com/thepremier168/
ប្រភព៖ Cambo Report & The Premier