មន្ត្រីអាមេរិក៖ «តៃវ៉ាន់គួរទិញ​អាវុធបន្ថែម​ពីអាមេរិក ព្រោះ​បើតាមសមត្ថភាពរាល់ថ្ងៃនេះ តៃវ៉ាន់​មិនអាច​សូម្បីតែការពារខ្លួនឯង...» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មន្ត្រីអាមេរិក៖ «តៃវ៉ាន់គួរទិញ​អាវុធបន្ថែម​ពីអាមេរិក ព្រោះ​បើតាមសមត្ថភាពរាល់ថ្ងៃនេះ តៃវ៉ាន់​មិនអាច​សូម្បីតែការពារខ្លួនឯង...»

03/11/2018
(វ៉ាស៉ីនតោន)៖ យោធាអាមេរិក​កំពុងទទូចឲ្យតៃវ៉ាន់​​ ទិញអាវុធពីអាមេរិក​បន្ថែមទៀត ដើម្បីធ្វើទំនើបកម្ម​យោធារបស់ខ្លួន ពីព្រោះថា​​សមត្ថភាព​បច្ចុប្បន្ន​របស់តៃវ៉ាន់ មិនអាចធានាសុវត្ថិភាព​ខ្លួនឯងបានឡើយ ក្នុងករណីដែលមាន​ការឈ្លានពាន​ពីចិន។ នេះបើតាម​ការ​ដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ដេវីដ ហាលវៃ (David Halvey) ដែលជាមន្រ្តីការពារជាតិជាន់​ខ្ពស់អាមេរិក ទទួលបន្ទុកកិច្ចការ​សន្តិសុខ​ប្រចាំតំបន់អាស៉ី-ប៉ាស៉ីហ្វិក បានធ្វើ​ការ​​ណែនាំថា កោះតៃវ៉ាន់ត្រូវ​តែមានធនធាន​បន្ថែម ដើម្បីធ្វើទំនើបកម្មយោធា​របស់ខ្លួន ក្នុងគោលដៅទប់ស្កាត់​ការឈ្លានពាន​​ពីចិន។ លោក Halvey ក៏បានរិះគន់​​ទីក្រុងប៉េកាំង​ចំពោះការធ្វើឲ្យធ្លាក់​ចុះចំណងការទូត​របស់តៃវ៉ាន់ នៅលើឆាកអន្តរជាតិ​ផងដែរ។
គួរបញ្ជាក់ថា៖ ការណែនាំពី​យោធាអាមេរិក​បាន​កើតមានឡើង ក្រោយពីមានការ​ចេញផ្សាយព័ត៌មានថា កោះតៃវ៉ាន់​គ្រោងនឹងធ្វើ​សមយុទ្ធយោធា​​បាញ់គ្រាប់​ពិត​​​មួយ នាចុងខែវិច្ឆិកានេះ នៅសមុទ្រ​ចិនខាងត្បូង។ ជុំវិញ​ការបញ្ឆេះបញ្ហាខាងលើនេះ ទីក្រុងប៉េកាំង​ក៏ធ្លាប់​ព្រមានផងដែរថា ខ្លួននឹងការពារ​កោះតៃវ៉ាន់​ឲ្យបាន​ទោះស្ថិតនៅក្នុង​តម្លៃណាក៏ដោយ ហើយថា​គ្មានកម្លាំងណាមួយ​អាចមកផ្តាច់យកកោះតៃវ៉ាន់ ដែលជាខេត្តមួយរបស់ចិននោះឡើយ៕