លោក អូបាម៉ា ព្រលយមួយឃ្លា៖ ការបញ្ជូនទ័ព​ទៅព្រំដែន​ទប់ទល់បញ្ហា​ជនភៀស​ខ្លួន «គ្រាន់តែ​ឆាកល្ខោន​នយោបាយ» ដើម្បីទាក់ទាញអ្នកគាំទ្រ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក អូបាម៉ា ព្រលយមួយឃ្លា៖ ការបញ្ជូនទ័ព​ទៅព្រំដែន​ទប់ទល់បញ្ហា​ជនភៀស​ខ្លួន «គ្រាន់តែ​ឆាកល្ខោន​នយោបាយ» ដើម្បីទាក់ទាញអ្នកគាំទ្រ...

03/11/2018
(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា នាថ្ងៃសុក្រ​សប្តាហ៍នេះ បានរិះគន់ផែនការ​បញ្ជូនទ័ពរាប់​​ពាន់​​នាក់​ ​ទៅកាន់ព្រំដែន​អាមេរិក-ម៉ិចស៉ីកូ ដើម្បីរារាំង​មិន​ឲ្យជនភៀសខ្លួនមិន​ឲ្យហូរចូល​សហរដ្ឋអាមេរិក​ របស់​​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ ថា​ «ជាឆាកល្ខោននយោបាយ» ​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខ​ប្រជាជន​អាមេរិក នាអំឡុងការជួយឃោសនា​រកសំឡេងឆ្នោត​​សម្រាប់​អ្នកនយោបាយបក្ស​ប្រជាធិបតេយ្យ​ នៅ​មុនការបោះឆ្នោត​សភាពាក់កណ្តាល​អាណត្តិ​សប្តាហ៍ក្រោយ លោក អូបាម៉ា បាន​និយាយថា ដើម្បីតែការរៀបចំ​ឆាកល្ខោននយោ​បាយ​នៅព្រំដែន​ភាគខាងត្បូង ដើម្បីទាក់ទាញ​អ្នកគាំទ្រ រដ្ឋបាល​លោក ត្រាំ សុខចិត្តធ្វើឲ្យកងទ័ពអាមេរិក​ឃ្លាតឆ្ងាយពីក្រុមគ្រួសារ​​​របស់ពួកគេ។
គួរបញ្ជាក់ថា៖ នាពេលកន្លងមកនេះ​លោក ត្រាំ បានប្រើពាក្យសម្តីវាយប្រហារលើ​ការភៀសខ្លួនទ្រង់ទ្រាយធំ​នៃប្រជាជនមកពីតំបន់​អាមេរិកកណ្តាល ដែល​មានបំណង​​ចង់ឆ្លងចូលទឹកដី​អាមេរិក តាមច្រកព្រំដែនពី​ប្រទេសម៉ិចស៉ីកូ ថាជាការ​ឈ្លានពាន​មួយ ហើយលោកបាន និងគ្រោង​បញ្ជូន​​ទ័ព​បន្ថែម​រាប់ពាន់នាក់ ដើម្បីពង្រឹង​ការការពារជាតិ​នៅឯព្រំដែន៕