សម្ដេចក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៣​ នៅខេត្តពោធិ៍សាត់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចក្រឡាហោម​ ស​ ខេ​ង​ អញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៣​ នៅខេត្តពោធិ៍សាត់

03/11/2018
(ពោធិ៍សាត់)៖ ​សម្ដេចក្រឡាហោម​ ស​ ខេ​ង​ ឧបនា​យករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិរំលឹកដល់ ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៣ ស្ថិតនៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
គណៈ​​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចណ៍រៀបចំទិវានេះ ក្នុងគោលបំណង​ ដើម្បីរំលែកទុក្ខដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីផលប៉ះពាល់ នៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ដោយការបើកបរមិនគោរពច្បាប់​ តាមរយៈបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះ​ថ្នាក់ ការដឹកលើសទម្ងន់កំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។​
របាយការណ៍បានបញ្ជាក់ថា ត្រីមាសទី៣ ឆ្នាំ២០១៨នេះ មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៧៤៥លើក បណ្ដាលឲ្យស្លាប់ចំនួន៣៨៣នាក់ និងរបួសចំនួន១,០២៨នាក់ អ្នកស្លាប់ភាគច្រើន នៅរាជធានីភ្នំពេញ ចំនួន៤៧នាក់ ខេត្តកំពង់ធំ ចំនួន៣៨នាក់ និងខេត្តកំពង់ស្ពឺ ចំនួន៣០៤នាក់ ចំនួនជនរងគ្រោះជាមធ្យម ក្នុងមួយថ្ងៃស្លាប់ចំនួន៤.៣នាក់ និងរបួសចំនួន១១.៤នាក់។
សូមបញ្ជាក់ថា៖​ ទិវា​អន្តរជាតិ​រំលឹកដល់​ជន រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍នេះ​ ត្រូវ​បាន​​រាជ​រដ្ឋា​​ភិបាល​​​លើក​ទឹក​​ចិត្ត ​ឲ្យ​​គណៈ​​កម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចណ៍ រៀប​ចំតាំង​ពី​ឆ្នាំ​២០០៦ ហើយដែល​ប្រារព្ធលើក​ទី១ ធ្វើ​នៅ​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​អាទិត្យ ទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០០៦៕



ប្រភព៖ Fresh News