លោក ត្រាំ​ ធ្លាប់បញ្ជា​ឲ្យទាហាន «បាញ់​ជនភៀសខ្លួនដែល​ប្រើដុំថ្មគប់​ពួកគេ» តែក្រោយ​មកលោកបាន​ដូរបទបញ្ជា​នេះវិញ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ត្រាំ​ ធ្លាប់បញ្ជា​ឲ្យទាហាន «បាញ់​ជនភៀសខ្លួនដែល​ប្រើដុំថ្មគប់​ពួកគេ» តែក្រោយ​មកលោកបាន​ដូរបទបញ្ជា​នេះវិញ!

03/11/2018
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ នាថ្ងៃសុក្រ​សប្តាហ៍នេះ ហាក់ដូចបាន​ក្រឡាស់សម្តីរបស់​លោក បន្ទាប់​ពី​ការផ្តល់​អនុសាសន៍​ថា ​​កង​ទ័ពអាមេរិក ដែលបញ្ជូនទៅកាន់​ព្រំដែន​អាមេរិក-ម៉ិចស៉ីកូ មានសិទ្ធិប្រើកាំភ្លើង​បាញ់ទៅលើ​ជនភៀស​ខ្លួន​​​​ទាំងឡាយណា ដែល​ហ៊ាន​យកដៃគប់ដុំថ្មមកលើ​ពួកគេមកថា ជនទាំងនោះ​នឹងគ្រាន់តែត្រូវ​ចាប់ខ្លួនប៉ុណ្ណោះ​វិញ។ នេះបើតាម​ការ​ដក​ស្រង់ការ​ផ្សាយចេញពី​សារព័ត៌មានចិន CGTN នៅព្រឹក​ថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
បន្ទាប់ពីបាន​និយាយថា យោធានៅព្រំដែនអាចបាញ់​ជនអន្តោប្រវេសន៍ ដែលឆ្លងចូលព្រំដែន​អាមេរិកដោយ​ខុសច្បាប់ ប្រសិនបើ​ពួក​គេចោលដុំថ្មមកលើ​កងទ័ពនោះ លោក ដូណាល់ ត្រាំ បានធ្វើការ​លើកឡើងសាជាថ្មី​ នៅចំពោះមុខក្រុមអ្នក​សារព័ត៌មានថា កងទ័ព​មិនចាំបាច់ធ្វើ​បែបនោះឡើយ ប៉ុន្តែប្រសិន​បើជនភៀសខ្លួនគប់ដុំថ្ម​​មកលើយោធាអាមេរិក ពួកគេនឹងត្រូវចាប់​ឃាត់ខ្លួនសម្រាប់​រយៈ​ពេល​​យ៉ាង​យូរ។
គួរបញ្ជាក់ថា៖ សម្តីរបស់​លោក ត្រាំ ទាក់ទិននឹងការអនុញ្ញាត​ឲ្យបាញ់ជនភៀស​ខ្លួននេះ បានបង្កឲ្យផ្ទុះការរិះគន់​ជាខ្លាំងពីសំណាក់​​​ក្រុម​ការ​ពារ​​សិទ្ធិមនុស្ស ដែលបាន​និយាយថា លោកប្រធានាធិបតី​អាមេរិក កំពុងបំផុសភាពភ័យខ្លាច នៅ​មុន​ការ​បោះ​ឆ្នោត​​សភា​នា​សប្តាហ៍​​ក្រោយ​។ មួយរយៈចុង​ក្រោយនេះ លោក ដូណាល់ ត្រាំ ត្រូវគេមើល​ឃើញថា បានបង្ហាញគោល​ជំហរតែម៉ឺងម៉ាត់ ជុំវិញ​បញ្ហា​​អន្តោ​​ប្រវេសន៍ ដើម្បីជំរុញទឹកចិត្ត​​អ្នកគាំទ្រ​របស់លោក នៅមុនការបោះឆ្នោត​សភាពាក់កណ្តាលអាណត្តិ ដែល​នឹង​ប្រព្រឹត្ត​​ទៅ​នា​ថ្ងៃ​ទី០៦ ខែវិច្ឆិកា៕