គ្រោះរញ្ជួយផែនដីកម្រិត ៦.២រ៉ិចទ័រ វាយប្រហារប្រទេសឈីលី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយផែនដីកម្រិត ៦.២រ៉ិចទ័រ វាយប្រហារប្រទេសឈីលី

02/11/2018
(សាន់ទីអេហ្គោ)៖ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារតំបន់​ភាគខាងជើង​​ប្រទេសឈីលី ខណៈមិនទាន់មាន​សេចក្តីរាយ​ការណ៍ពីមនុស្សរងគ្រោះ ឬក៏ការខូចខាតនៅឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មាន Washington Post នៅ​ព្រឹក​ថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
អាជ្ញាធរឈីលី​បានឲ្យដឹងថា គ្រោះធម្មជាតិខាងលើ​បានកើតមានឡើង នាវេលាម៉ោង ០៧៖២២នាទី​យប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុង​តំបន់) ជាមួយចំណុច​រំញ័រនៅចម្ងាយ​ ៨៨គីឡូម៉ែត្រ ភាគ​ឦសានក្រុង អ៊ីគ្វីក (Iquique) ប៉ែកខាងជើង​ឈីលី និងមានជម្រៅ​ ៩៥គីឡូម៉ែត្រ​​ក្រោម​ផ្ទៃដី។ គ្រោះរញ្ជួយដីនេះ ក៏ពុំបានបង្ក​ឲ្យការចេញសារព្រមាន​ ពីរលកយក្សស៊ូណាមិនោះ​ឡើយ។
គួរជម្រាបថា៖ ឈីលី​ក៏ជាប្រទេសមួយ​ដែលស្ថិតនៅលើតំបន់​ខ្សែក្រវាត់ភ្លើង នៅព័ទ្ធជុំវិញមហាសមុទ្រ​ប៉ាស៉ីហ្វិក ដែលគេហៅថា Pacific Ring of Fire ផងដែរ។ កាលពីឆ្នាំ២០១០ គ្រោះរញ្ជួយដីកម្រិតធ្ងន់៨.៨រ៉ិចទ័រ បានវាយប្រហារប្រទេសឈីលី និងបង្កជារលក​​ស៊ូណាមិ ដែលបានផ្តាច់ជីវិត​មនុស្ស ៥២៥នាក់៕