ខេត្តមណ្ឌលគិរី៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម កាលពីដើមសប្តាហ៍កន្លងមក នគរបាលខេត្តមណ្ឌលគិរី បានបើកការស៊ើុបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ដែលបានបង្ហោះរូបភាពនារីរងគ្រោះម្នាក់ ទាំងអាក្រាតកាយ (ល្វែងក្រោម) ភ្ជាប់ដោយពាក្យអង្វរដល់គ្រួសារនាង កុំបំបែកពួកគេទៀតអី ។
យោងតាមមន្ត្រីមានសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការឯកភាពពីតំណាងអយ្យការសាលាដំបូងខេត្ត នគរបាលស្រុកពេជ្រាដាសម្រេចឃាត់ខ្លួនបុរសឈ្មោះ ម៉ីន សុក្រៃ អាយុ២៣ឆ្នាំ ជនជាតិចាម រស់នៅភូមិពូទិលឃុំប៊ូស្រា អតីតជាគូដណ្តឹងនឹងនារីរងគ្រោះ ដែលមានវ័យទើប១៨ឆ្នាំ កាលពីល្ងាចថ្ងៃទី៣១ តុលា ២០១៨ នៅស្រុកពេជ្រាដាតែម្តង។
ប្រភពឱ្យដឹងថា យោងតាមតម្រុយបានបញ្ជាក់ថា ជនបង្កពិតជាបានចាប់នារីរងគ្រោះថតប្រាដកមែនហើយគំរាមបង្ហោះរូបលើបណ្តាញសង្គមម្តងហើយ ដោយនេះជាលើកទីពីរហើយ កាលមុនបង្ហោះរួចលុបចោលវិញ។ ដោយមានតម្រុយច្បាស់បែបនេះ ទើបតំណាងអយ្យការសម្រេចឲ្យឃាត់ខ្លួន ដើម្បីធ្វើការអង្កេតបន្ត។
ជុំវិញព័ត៌មានខាងលេីភ្ងាក់ងារយេីងនៅ មិនអាចសុំការបំភ្លឺពីគ្រួសារនារីរងគ្រោះ និងសាមីខ្លួនជនបង្កបានទេ នាព្រឹកថ្ងៃទី០១ វិច្ឆិកា នេះ ។ ចំណែកជនបង្ក នឹងត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នាថ្ងៃទី០១ វិច្ឆិកា ២០១៨ នេះ ដើម្បីចាត់ការតាមច្បាប់ផងដែរ ៕ (អត្ថបទដោយ ទេព វណ្ណះ)
