ឆក់មិនបានសម្រេចទាញដំបងវាយជនបរទេសម្នាក់ឲ្យរបួសក្បាល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឆក់មិនបានសម្រេចទាញដំបងវាយជនបរទេសម្នាក់ឲ្យរបួសក្បាល

02/11/2018
ខេត្តបាត់ដំបង៖ ស្ត្រីជនបរទេសម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណវាយអោយរងរបួសក្បាលបន្ទាប់ពីជនសង្ស័យរូបនោះធ្វើសកម្មភាពឆក់យកកាបូបមិនបានសម្រេចហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៥-១០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នៅចំណុចលើខ្នងភ្នំសំពៅ ស្ថិតក្នុងឃុំភ្នំសំពៅ​ស្រុកបាណន់ ខេត្តបាត់ដំបង។​


លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ បានអោយដឹងថា ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពលួចឆក់កាបូបជនបរទេសឈ្មោះ COUGHLAN ANNA LOUISE ភេទស្រី​​ អាយុ៤៥ឆ្នាំកាន់លិខិតឆ្លងដែនលេខPA5584240 ជាជនជាតិ(អូស្ត្រាលី) ជាអ្នកទេសចរណ៍ស្នាក់នៅក្រុងបាត់ដំបង​ តែមិនបានសម្រេចដោយស្ត្រីរងគ្រោះដឹងខ្លួនទាន់ក៏រុញច្រានជនសង្ស័យចេញ ភ្លាមនោះជនសង្ស័យបានស្ទុះទាញយកដំបងមកវាយក្បាលជនរងគ្រោះអោយរងរបួសបែកក្បាលរួចរត់គេចខ្លួនបាត់។​

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបន្តថា ក្រោយទទួលព័ត៌មាននេះភ្លាមកម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខាត់ សេង ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ យកមកសាកសួរ។​
ក្រោយធ្វើការឃាត់ខ្លួនសាកសួររួមនិងចម្លើយសារភាពផងនោះជនសង្ស័យពេលនេះត្រូវបានកម្លាំងការិយាល័យជំនាញកំពុងក៏សាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តតាមនីតិវិធី ៕(អត្ថបទដោយ ទេព វណ្ណះ)