រុស្ស៉ីដាក់ទណ្ឌកម្មលើជនជាតិអ៊ុយក្រែន៣២២នាក់ ជុំវិញបញ្ហាជម្លោះរឿងតំបន់គ្រីមៀ និងវិបត្តិ​ប្រដាប់អាវុធ​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រុស្ស៉ីដាក់ទណ្ឌកម្មលើជនជាតិអ៊ុយក្រែន៣២២នាក់ ជុំវិញបញ្ហាជម្លោះរឿងតំបន់គ្រីមៀ និងវិបត្តិ​ប្រដាប់អាវុធ​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន

02/11/2018
(ម៉ូស្គូ)៖ នាយករដ្ឋមន្រ្តីរុស្ស៉ី លោក Dmitry Medvedev បានសម្រេចដាក់ទណ្ឌកម្ម​លើជនជាតិអ៊ុយក្រែនចំនួន៣២២នាក់ រួមជាមួយ​​​ក្រុមហ៊ុន-អង្គភាពរបស់អ៊ុយក្រែនចំនួន៦៨ទៀត ជុំវិញបញ្ហាជម្លោះយ៉ាងអូសបន្លាយរវាង​ទីក្រុងម៉ូស្គូនិងទីក្រុងកៀវ។ នេះបើតាម​ការ​ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ទណ្ឌកម្មខាងលើដែលជាការបង្គាប់របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីខែមុន រួមមានការបង្កកទ្រព្យសម្បត្តិ​របស់​បុគ្គលនិងអង្គភាពដែលជាប់ក្នុងបញ្ជីខ្មៅ នៅក្នុងប្រទេសរុស្ស៉ី ព្រមទាំងបម្រាមលើការផ្ទេរប្រាក់របស់ពួកទាំងចេញពីប្រទេសរុស្ស៉ី​ជា​ដើម​។
គួរជម្រាបថា៖ ទំនាក់ទំនង​រវាងប្រទេសទាំងពីរ បាននិងកំពុងបន្តធ្លាក់ចុះដុនដាប ចាប់តាំងតែពីដើមឆ្នាំ២០១៤ ដោយសារបញ្ហា​តំបន់​គ្រីមៀ និងជម្លោះប្រដាប់អាវុធនៅភាគខាងកើតអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក ទីក្រុងកៀវ បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់​ប្រឆាំង​នឹង​ប្រទេសរុស្ស៉ី៕