ក្ដៅៗ! កីឡាករ​សំខាន់​ណាហ្គាវើល ២រូប បាន​ផ្ទេរ​មក​កាន់​ក្លឹប​វិសាខា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្ដៅៗ! កីឡាករ​សំខាន់​ណាហ្គាវើល ២រូប បាន​ផ្ទេរ​មក​កាន់​ក្លឹប​វិសាខា

01/11/2018
(ភ្នំពេញ)៖ ទីបំផុតក្លឹបវិសាខា បានចុះកិច្ចសន្យាជាមួយសមាជិកថ្មីចំនួន ២រូបបន្ថែមទៀតហើយ គឺកីឡាករ សារី ម៉ាត់ណូរ៉ូទីន និងកីឡាករ ឆេង ម៉េង បន្ទាប់ពីកីឡាករទាំងពីរបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុមណាហ្គាវើល លើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៨ កាលពីពេលថ្មីៗ។

យោងតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមចំណាត់ថ្នាក់លេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នា រសៀលនេះបានបញ្ជាក់ថា ក្លឹបបានចុះកិច្ចសន្យាជាមួយអតីតកីឡាករជម្រើសជាតិកម្ពុជាទាំង ២រូបហើយ ដើម្បីពង្រឹង សមត្ថភាពក្រុម ត្រៀមរដូវកាលថ្មីនាឆ្នាំ២០១៩ខាងមុខ។
ប្រភពច្បាស់ការខាងលើបានបញ្ជាក់ថា «ក្លឹបបាល់ទាត់វិសាខា មានសេចក្ដីសោមនស្សរីករាយ និងសូមជម្រាបជូន ដំណឹងល្អដល់បងប្អូនអ្នកគាំទ្រថា ពេលនេះក្លឹបបានចុះកិច្ចសន្យាជាមួយសមាជិកថ្មី ២រូបទៀតហើយ ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មីនាឆ្នាំ២០១៩ ខាងមុខ គឺកីឡាករ សារី ម៉ាត់ណូរ៉ូទីន និងកីឡាករ ឆេង ម៉េង បន្ទាប់ពីត្រូវបានផ្ទេរពីក្លឹបណាហ្គាវើលជាផ្លូវការរួចមក»

ជុំវិញការប្រកាសបង្ហាញវត្តមានកីឡាករចំណូលថ្មីនេះ ធ្វើឡើងស្របពេលក្រុមវិសាខា ត្រៀមធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុម U18 Fukushima របស់ជប៉ុន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នាល្ងាចថ្ងៃទី០២ ខែវិច្ឆិកាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ហើយតាមគម្រោងកីឡាករ សារី ម៉ាត់ណូរ៉ូទីន ក៏នឹងបង្ហាញវត្តមានក្នុងការប្រកួតនេះដែរ តែ ឆេង ម៉េង មិនបានចូលរួមនោះទេ ដោយសារជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់ត្រៀមពានរង្វាន់ AFF Suzuki Cup 2018 នាពេលខាងមុខ៕