ប្រធានាធិបតី​កេនយ៉ា ទាត់ចោល​ការលើក​ឡើងថា «កម្ចីរបស់ចិនជាអន្ទាក់បំណុល» និងអះអាងថា ប្រទេសផ្សេងៗ​ទៀតក៏ឲ្យប្រាក់​កេនយ៉ា​ខ្ចីដូចតែគ្នា! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតី​កេនយ៉ា ទាត់ចោល​ការលើក​ឡើងថា «កម្ចីរបស់ចិនជាអន្ទាក់បំណុល» និងអះអាងថា ប្រទេសផ្សេងៗ​ទៀតក៏ឲ្យប្រាក់​កេនយ៉ា​ខ្ចីដូចតែគ្នា!

01/11/2018
(ណៃរ៉ូប៊ី)៖ ខណៈប្រព័ន្ធផ្សព្វផ្សាយ​នៃប្រទេសលោកខាង​លិចមួយចំនួន កំពុងមមាញឹក​យ៉ាងខ្លាំង​ក្នុង​ការ​បំផុស​បំផុល​ទស្សនៈ «អន្ទាក់​បំណុលរបស់​ចិន» នោះ បណ្តាប្រទេស​អាហ្វិ្រក ដែលទទួលបានអត្ថប្រយោជន៍​រាប់មិនអស់ពីកិច្ច​សហប្រតិបត្តិការ​ឈ្នះ-ឈ្នះ​រវាង​ភាគី​ទាំងពីរ តួយ៉ាងគឺកេនយ៉ា​បានចេញមុខការពារ ចំពោះការចោទ​ប្រកាន់ដែលគ្មាន​មូលដ្ឋាននេះ។ នេះ​បើ​តាម​ការ​​ដក​ស្រង់​ការ​ផ្សាយ​​​ចេញ​​ពី​សារ​ព័ត៌​មាន​កេនយ៉ាន Daily Nation នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងក្នុង​បទសម្ភាសន៍​មួយជាមួយស្ថានីយ​ទូរទស្សន៍ CNN របស់​សហរដ្ឋអាមេរិក ប្រធានាធិបតី​កេនយ៉ា លោក អ៊ូហឺរូ កេនយ៉ាតតា (Uhuru Kenyatta) បាន​​​ធ្វើការ​បកស្រាយ​​ទាក់ទិននឹងបញ្ហា​ខាងលើ។ នាឱកាសនោះ លោក Kenyatta បានលើក​ឡើងថា «ហេតុអ្វីបាន​ជាអ្នករិះគន់​ផ្តោត​តែ​លើ​បំណុល ដែលកេនយ៉ា​ជំពាក់ចិន ខណៈធាតុ​ពិតនោះ ប្រទេសឯទៀតៗ​ក៏បានផ្តល់កម្ចីច្រើនសន្ធឹកសន្ធាប់​ឲ្យ​ប្រទេសលោក​ផង​ដែរ»?
លោក Kenyatta បាន​បន្ថែមថា កេនយ៉ា​មានបំណុលក្នុងកម្រិត​អាចគ្រប់គ្រងបាន ពីម្ចាស់​កម្ចីច្រើនខុសៗគ្នា ដោយមានទាំងម្ចាស់​​កម្ចី​បែប​ទ្វេភាគី ដូចជាធនាគារ​ពិភពលោក និងធនាគារអភិវឌ្ឍន៍​អាហ្វ្រិក និងម្ចាស់កម្ចីបែបពហុភាគី​ដូចជា ជប៉ុន ចិន និងបារាំង ដែល​សុទ្ធ​តែកំពុងចូលរួម​សហការដើម្បីជួយឲ្យ​ប្រទេសរបស់លោក​ សម្រេចគោលដៅ​អភិវឌ្ឍន៍​ផ្សេងៗ។ ក្រៅពីចិន ជប៉ុន និងបារាំង បានចូល​រួមចំណែក​យ៉ាងធំធេងក្នុងគោលដៅ​អភិវឌ្ឍន៍កំពង់ផែ និងបណ្តា​ញអគ្គិសនី នៅក្នុងប្រទេស​កេនយ៉ា។
នៅពេលមានការ​ចោទជាសំណួរថា ប្រទេសចិន​ប្រហែលជាអាចមាន​គោលដៅលាក់បាំងរឿង​សម្ងាត់ ជុំវិញការ​ផ្តល់ឥណទាន និងអាច​ប្រើប្រាស់​បំណុល ដើម្បីជះឥទ្ធិពលទៅលើប្រទេស​នៅតំបន់​អាហ្រិ្វក លោកប្រធានាធិបតី​កេនយ៉ា បានច្រានចោល​ការលើកឡើង​​ទាំងអស់ដោយ​បញ្ជាក់ថា ប្រទេសលោក​មានគោលដៅ​ផ្ទាល់ខ្លួន និងស្វាគមន៍ជានិច្ច​ចំពោះ​​ប្រទេសៗនានា ដែលមានបំណង​​ចង់​​ជួយកេនយ៉ា ឲ្យសម្រេច​គោលដៅ៕