Son Heung-min ស៊ុត ២គ្រាប់ ជួយ​ឲ្យ Spurs យក​ឈ្នះ West Ham ៣-១ នៅ League Cup - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Son Heung-min ស៊ុត ២គ្រាប់ ជួយ​ឲ្យ Spurs យក​ឈ្នះ West Ham ៣-១ នៅ League Cup

01/11/2018
(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Son Heung-min ស៊ុតចូល ២គ្រាប់ក្នុងការប្រកួតលើកទី១៥០ដងក្នុងក្លឹប មាន់ខ្នាយមាស Tottenham Hotspur យកឈ្នះគូប្រជែងញញួរធំ West Ham United វគ្គ១៦ក្រុមនៃពាន League Cup ខណៈកាំភ្លើងធំ Arsenal បានទម្លាក់ Blackpool ២-១ ផងដែរ នារាត្រីថ្ងៃព្រហស្បតិ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨។
Spurs លេងបានយ៉ាងល្អទល់នឹងម្ចាស់ផ្ទះដោយបានរកគ្រាប់បាល់នាំមុខ ២គ្រាប់មុននៅក្នុងតង់ទី១ ដោយកីឡាករ កូរ៉េខាងត្បូង Son នៅនាទី១៦ និងនាទីទី៥១ មុនពេល West Ham តាមបាន ១គ្រាប់វិញនៅនាទី៧១ ដោយកីឡាករ ខ្សែប្រយុទ្ធអេស្ប៉ាញ Lucas Pérez តែត្រូវបានខ្សែប្រយុទ្ធ Llorente បន្ថែមគ្រាប់ទី៣ នៅនាទីទី៧៥។
យ៉ាងណាមិញ ២គ្រាប់របស់ Arsenal រកបានដោយកីឡាករ Stephan Lichsteiner នៅនាទីទី៣៣ និងនៅនាទីទី ៥០ ដោយកីឡាករ Emile Smith-Rowe ខណៈ១គ្រាប់របស់ក្រុមភ្ញៀវ Blackpool រកបានដោយកីឡាករ Paudie O’Connor នៅនាទីទី៦៦៕