លោក មូន ជែអ៊ីន៖ លោក​ប្រធាន គីម ជុងអ៊ុន នឹងមកបំពេញ​ទស្សនកិច្ច​ទីក្រុងសេអ៊ូល​ នាពេល​ឆាប់ៗខាង​មុខនេះ ដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មី! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក មូន ជែអ៊ីន៖ លោក​ប្រធាន គីម ជុងអ៊ុន នឹងមកបំពេញ​ទស្សនកិច្ច​ទីក្រុងសេអ៊ូល​ នាពេល​ឆាប់ៗខាង​មុខនេះ ដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មី!

01/11/2018
(​សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​ លោក មូន ជែអ៊ីន បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងបំពេញដំណើរ​ទស្សនកិច្ចមក​កាន់ទីក្រុងសេអ៊ូល ក្នុងពេលឆាប់ៗ​នេះ។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទរកថា​នៅចំពោះមុខសភាជាតិ​កូរ៉េខាងត្បូង​ នៅថ្ងៃព្រហស្បតិ៍នេះ​លោក មូន បានលើកឡើង​យ៉ាងដូច្នេះថា «​ការបំពេញដំណើរទស្សនកិច្ច​របស់លោកប្រធាន គីម ជុងអ៊ុន មកកាន់ទីក្រុងសេអ៊ូល នឹងត្រូវធ្វើឡើងក្នុង​ពេលឆាប់ៗនេះ... ហើយវានឹងក្លាយ​ប្រវត្តិសាស្ត្រថ្មីមួយ​សម្រាប់ឧបទ្វីបកូរ៉េ និងជាឱកាសមួយ​ដែលយើងមិនអាចឱ្យ​រំលងហួស​បាន»
ទោះបីជាបែបនេះក្តី ​លោក មូន មិនបានញ្ជាក់លម្អិត​ពីកាលបរិច្ឆេទ នៃដំណើរទស្សនកិច្ចរបស់​លោក គីម នោះទេ។ លោក គីម និង​លោក មូន បានជួបគ្នាចំនួន ០៣ លើកមកហើយក្នុងឆ្នាំ២០១៨ ដោយកាល​ពីខែមេសា ខែឧសភា ជំនួបរវាងមេដឹកនាំ​ទំាងពីរធ្វើឡើង​នៅឯ​ភូមិ ផាន់ម៉ុនចុម (Panmunjom) រីឯលើកចុងក្រោយ​ធ្វើឡើងក្នុងទីក្រុងព្យុយ៉ាង កាលពី​ខែកញ្ញា៕